អង់គ្លេស៖ ជំនួយការគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Marco Ianni ត្រូវបានពិន័យជាទឹកប្រាប់ប្រមាណ ៦០០០ផោន ពីសហព័ន្ធបាល់ទាត់របស់ប្រទេសអង់គ្លេស ហៅកាត់ថា FA ក្រោយពីធើ្វការអបអរពីមុខលោក Jose Mourinho អំឡុងការប្រកួតដែល Man Utd ស្មើ Chelsea ២-២ កាលពី២សប្ដាហ៍មុន។ 

គ្រូជំនួយ Chelsea អបអរពីមុខ Mourinho ថៃ្ងមុន

ក្រោយពីខែ្សបម្រើ Ross Barkley ស៊ុតតាមស្មើនៅនាទី ៩០+៥ ក្នុងកីឡដ្ឋាន Stamford Bridge ជំនួយការគ្រូបង្វឹក Ianni ក៏បានស្ទុះចេញមកអបអរនៅពីមុខកន្លែងអង្គុយរបស់ក្រុមកីឡាករ ជំនួយការគ្រូបង្វឹក ជាពិសេសគឺនៅពីមុខគ្រូង្គោលសញ្ជាតិព័រទុយហ្គាល់តែម្ដង។

បន្ទាប់ពីនោះ ភ្លាមៗ Mourinho បានប្រតិកម្មយ៉ាងខ្លាំងជុំវិញការអបអរមួយនេះ ដោយស្ទុះចេញពីកន្លែងអង្គុយ បម្រុងទៅតទល់ជាមួយជំនួយការនោះ ប៉ុន្ដែត្រូវបានសន្ដិសុខក៏ដូចជាកីឡាករទាំងសងខាងធើ្វការឃាត់។  

រឿងផ្ទុះចម្លោះថៃ្ងមុន

យ៉ាងណាក្ដីពេលនេះ លោក Marco Ianni បានទទួលស្គាល់នូវកំហុសរបស់ខ្លួន និងព្រមទទួលយកការពិន័យមួយនេះពី FA សម្រាប់ទង្វើមិនសមរម្យរបស់ខ្លួន ខណៈរូបគេ ក៏បានធើ្វការសុំទោសទៅដល់លោក Mourinho ផងដែរ៕ 

លោក Marco Ianni

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]