កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្ត បានដឹងរួចមកហើយថា ចាប់តាំងពីពេលដែល Park Bom ចាកចេញ សមាជិកក្រុម 2NE1 ហាក់ដូចជា កាន់តែឃ្លាតឆ្ងាយពីគ្នា ម្ដងបន្តិចៗ។ ទោះបីជាពួកគេ នៅតែបន្តគាំទ្រគ្នា ប៉ុន្តែភាពស្និទ្ធស្នាល ការតែមានតិចទៅ ព្រោះតែពួកគេគ្មានឱកាស បាននៅជាមួយគ្នា ដូចកាលពីមុន ដោយសារតែ មានការងាររវស់រៀងៗខ្លួន។

រូបភាព 2NE1
រូបភាព 2NE1

ប៉ុន្តែថ្មីៗនេះ Park Bom បានធ្វើឲ្យ អ្នកគាំទ្រទទួលអារម្មណ៍កក់ក្ដៅ និងរីករាយយ៉ាងខ្លាំង ដោយសារតែ នាងបានបង្ហាញពី ភាពស្និទស្នាលរបស់ខ្លួន ជាមួយនឹងអតីតមិត្តរួមក្រុម គឺនាង Sandara Park។

រូបភាព 2NE1

ក្នុងនោះដែរ Park Bom បានបង្ហោះរូបភាពថ្មីរបស់នាង ជាមួយនិង Sandara Park ដោយភ្ជាប់ជាមួយនឹង សារដ៏ផ្អែមល្ហែម។ ចំណែក Sandara Park ក៏បានបង្ហោះរូបនោះ នៅលើគណនី Instagram របស់នាងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ Park Bom ថែមទាំងបាន Live វីដេអូ ខណៈដែលកំពុងនៅជាមួយ Sandara Park ដើម្បីឆ្លើយតបសំណួររបស់ អ្នកគាំទ្រថែមទៀតផង។ នេះបញ្ជាក់ឲ្យឃើញថា តារាស្រីទាំង២ នៅតែស្រលាញ់រាប់អាន និងស្និទ្ធស្នាលគ្នាដូចមុន ទោះបីជាពួកគេ មិនបានជួបគ្នាយូរប៉ុណ្ណាក៏ដោយ៕ 

ទស្សនាវីដេអូខាងក្រោម ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]