ភ្នំពេញ៖ ផលិតផលជាច្រើនមុខ ដែលរួមមានទាំងផលិតផលក្នុងស្រុក និងនាំចូលពីក្រៅប្រទេសត្រូវបានដាក់លក់ក្នុងទីផ្សារកម្ពុជា។ មិនមែនជាការងាយស្រួលទេក្នុងការកំណត់ថាផលិតផលណា មានគុណភាពពិតប្រាកដ។

ដើម្បីជ្រើសរើសផលិតផល ដែលមានគុណភាពខ្ពស់ យើងត្រូវសិក្សាពីដើមកំណើត របស់ផលិតផល វត្ថុធាតុដើម ដែលបានប្រើប្រាស់វិធីសាស្រ្តក្នុងការផលិត និងកេរ្តិ៍ឈ្មោះរបស់ផលិតផលផងដែរ ជាពិសេសផលិតផលសម្រាប់ទារក និងកុមារតូចៗ។

ស្បែកទារកជាទូទៅងាយប្រតិកម្ម និងទទួលផលប៉ះពាល់ខ្លាំងណាស់ ដូច្នេះចាំបាច់ត្រូវមានការថែទាំត្រឹមត្រូវ និងប្រើប្រាស់ផលិតផល ដែលមានគុណភាព ដែលឪពុកម្តាយត្រូវតែយកចិត្តទុកដាក់គ្រប់ពេល។

លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ

លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព «មាតា» មានប្រសាសន៍ថា៖

«ទាក់ទងនឹងករណីទារក ដែលទើបសម្រាល អាចនិយាយបានថាពួកគាត់ដូចជាផ្ទាំងកំណាត់សមួយ ដែលមិនទាន់មានសីតុណ្ហភាពសុំា ក្នុងការការពារជាមួយនឹងបរិយាកាសជុំវិញ ជាពិសេសសុខភាពស្បែក»។

ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតបន្តថា៖ 

«ទារកដែលកើតមកអាចមានបញ្ហាមួយចំនួន ដែលភាគច្រើនអាចជួប ហើយឪពុកម្តាយតែងបារម្ភដូចជាស្បែកទារកទើបកើតដំបូង ដែលអាចឡើងក្រហមងាយនឹងរោលកន្ទួលតាមរយៈសម្លៀកបំពាក់រុំខ្លាំងពេក ឬក្រាស់ពេកដែលធ្វើឱ្យខ្យល់មិនអាចចេញចូលមិនបានល្អ»។

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា៖ 

«សុភាពស្បែករបស់ទារក ក្រៅពីការប្រើប្រាស់សម្លៀកបំពាក់ ខោទឹកនោមក៏មានសារៈសំខាន់ផងដែរ។ ឪពុកម្តាយត្រូវជ្រើសរើសខោទឹកនោមណា ដែលមានគុណភាពល្អ អាចជ្រាបទឹកបានល្អដោយមិនបណ្តោយឲ្យកូននៅត្រាំនឹងទឹកនោម ឬលាមកយូរ និងត្រូវរក្សាផ្លាស់ប្តូរខោទឹកនោម ឬត្រូវរកខោទឹកនោមណា ដែលអាចស្រូបជាតិទឹកបានរហ័សដើម្បីជៀសវាងការរលាកគូទ»។

យោងតាមអ្នកស្រី ចិន្តា ជាម្តាយមួយរូប ដែលមានកូនស្រីអាយុ១ឆ្នាំ បានឲ្យដឹងពីវិធីក្នុងការថែរក្សាទារក និងការជ្រើសរើសសម្ភារៈប្រើប្រាស់ ដែលមានគុណភាពថា៖ 

«ខ្ញុំ និងគ្រួសារខ្ញុំ បានត្រៀមខ្លួនជាស្រេច ក្នុងការជ្រើសរើសផលិតផលដូចជាសម្លៀកបំពាក់ សាប៊ូ និងខោទឹកនោម ដែលមានគុណភាពខ្ពស់សម្រាប់កូនរបស់ខ្ញុំតាំងមុនពេលសម្រាល ដើម្បីជៀសវាងផលិតផលណា ដែលអាចប៉ះពាល់ដល់កូនតូច»។

អ្នកស្រីបានបង្ហើបថា ឪពុកម្តាយគួរមើលថែរក្សាកូនតាមរយៈ៖ ដោយសារការជ្រើសរើសសម្លៀកបំពាក់ ការប្រើប្រាស់សម្ភារៈប្រចាំថ្ងៃ និងការប្រើប្រាស់ខោទឹកនោមកូនជារឿងសំខាន់ និងត្រូវប្រុងប្រយ័ត្នចំពោះទារក និងកូនតូច ដូច្នេះអ្នកស្រីសម្រេចជ្រើសរើសយកផលិតខោទឹកនោម UniDry ដែលមានគុណភាពសាកសមសម្រាប់កូនជាមួយនឹងភាពទន់ល្មើយ និងជក់ទឹកបានល្អ ដែលមានគ្រប់ទំហំ ជាពិសេសមានសញ្ញាប្រាប់ថាពេលណាដែលត្រូវប្តូរខោថ្មី។

តាមបទពិសោធន៍របស់អ្នកស្រីការថែរក្សាកូនៗ ជាពិសេសទារកដែលទើបនឹងកើត គឺត្រូវមានការយកចិត្តទុកដាក់ជាពិសេស។ ដូច្នេះតាមរយៈការជ្រើសរើស និងចាប់ផ្តើមប្រើប្រាស់ខោទឹកនោម ឪពុកម្តាយគួរជ្រើសរើសនូវប្រភេទខោទឹកនោម ដែលមានគុណភាព និងមិនអាចបណ្តាលឲ្យប៉ះពាល់ដល់ទារក ឬកុមារក្លាយជាជំងឺរលាកស្បែកបាន។

ខោទឹកនោមកូនក្មេង
ខោទឹកនោមកូនក្មេង

ឧទាហរណ៍៖ ផលិតផលខោទឹកនោមរបស់កូនក្មេងម៉ាក UniDry ដែលមានលក្ខណៈពិសេសដូចជា៖

(១) 3D ការពារការលេចធ្លាយ៖ ការរចនាថ្មីអាចផ្តល់ការការពារទ្វេរដងមិនឲ្យលេចធ្លាយ
(២) ស្រូបទឹកបានល្អ៖ ស្រូបយកជាតិទឹកអតិប្បរមា និងលឿនបំផុត 
(៣) ការហែកយកចេញ៖ មានភាពងាយស្រួល នៅពេលដែលដកយកចេញផ្លាស់ប្តូរ ខោទឹកនោម និងមិនប៉ះពាល់រលាកស្បែកទារក
(៤) មានភាពទន់យឺតសម្រាប់ចង្កេះខោ៖ អាចបត់បានងាយស្រួលប្រើសាកសមសម្រាប់ទារកពេលធ្វើចលនា គ្មានការរលាកឬកន្ទួលក្រហមទៅលើស្បែកទារកឡើយ     
(៥) សញ្ញាប្តូរខោថ្មី៖ មានសញ្ញាប្រាប់ឲ្យផ្លាស់ប្តូរខោទឹកនោមថ្មី

អ្វីដែលជាអនុសាសន៍សំខាន់ៗសម្រាប់មាតាបិតា ការចិញ្ចឹមបីបាច់ទារក ឬកូនតូច គឺសំខាន់ដូចជា ក្នុងពេលផ្លាស់ប្តូរខោទឹកនោមសម្រាប់ពូកគាត់ឲ្យត្រូវពេលវេលា និងការប្រើប្រាស់ផលិតផលទារក។ បន្ទាប់ពីប្រើប្រាស់រួច សូមខ្ចប់ខោទឹកនោមជាមួយនឹងខ្សែស្អិត ដែលនៅផ្នែកខាងក្រោយនៃខោទឹកនោម រួចបោះចូលទៅក្នុងធុងសំរាម។

គួរបញ្ជាក់ថា ក្រុមហ៊ុន Winsun Cambodia ដែលជារោងចក្រទី ២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាត្រូវបានដំណើរការនៅខែមេសា ឆ្នាំ២០១៨ និងផ្តល់នូវឱកាសការងារដល់ប្រជាជនកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនផលិតឈានមុខគេមួយ នៅអាស៊ីក្នុងការចែកចាយផលិតផល និងសេវាកម្មដែលយើងផ្តល់ជូន ត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិគុណភាព និងពានរង្វាន់ក៏ដូចជាបច្ចេកវិទ្យាលំដាប់ពិភពលោក៕ 

ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ៖ winsuncambodia.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]