ភ្នំពេញ៖ ពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង ចាន់ កែវនិមល កាន់តែមាន​ហាងឆេងខ្លាំងនៅក្នុងការងារជាពិធីការិនី ដោយបានលេចមុខ នៅតាមកម្មវិធីលំដាប់ជាច្រើន មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះ នាងក៏កាន់តែមានភាពមមាញឹកខ្លាំងមិនធម្មតាដែរ។

តែមួយរយៈពេលនេះ គេសង្កេតឃើញ ទោះបីជារវល់នឹងការងារច្រើនយ៉ាងណាក្តី តែតារាស្រីរូបនេះ បានចំណាយពេលវេលា បញ្ចេញសកម្មភាពខំហាត់ប្រាណជាប្រចាំ ដែលខុសពីរាល់ដង។

យ៉ាងណាមិញ សម្រាប់លទ្ធផលនៃការខិតខំរបស់នាង ក៏មិនអន់នោះដែរ ដោយរូបរាងរបស់នាងក៏ហាក់ដូចជាប្រែខ្លាំង ក្បាលពោះរាបស្មើ រាងហាក់ដូចជាស្រឡូន មិនចាញ់ក្រមុំៗ ខណៈការខិតខំហាត់ប្រាណនេះ ត្រឹមរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះអាចឲ្យរូបរាងរបស់នាងស្រឡូនខ្លាំងបែបនេះ។

បន្ទាប់ពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនបានសរសើរដល់រូបនាង ដែលទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏នាងនៅតែគិតគូពីបញ្ហាសម្រស់ជានិច្ច ជាពិសេសរូបរាងរបស់នាងតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល ខំហាត់ប្រាណយករាង
ចាន់ កែវនិមល ខំហាត់ប្រាណយករាង
ចាន់ កែវនិមល ខំហាត់ប្រាណយករាង
ចាន់ កែវនិមល ខំហាត់ប្រាណយករាង
ចាន់ កែវនិមល ខំហាត់ប្រាណយករាង
ចាន់ កែវនិមល ខំហាត់ប្រាណយករាង
ចាន់ កែវនិមល ខំហាត់ប្រាណយករាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល