បរទេស៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Neymar ជឿជាក់ថាអតីតមិត្តរួមក្រុមរបស់គេកីឡាករ Lionel Messi គឺជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុត ប៉ុន្តែគេចូលចិត្តរៀនសូត្រតាមការលេងរបស់តារាបាល់ទាត់ឆ្នើមរបស់ក្រុម Juventus កីឡាករ Cristiano Ronaldo ។

Neymar, Lionel Messi និង Cristiano Ronaldo

ខ្សែប្រយុទ្ធក្រុម Paris Saint-Germain បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះអតីតមិត្តរួមក្រុមរបស់គេកីឡាករ Lionel Messi កាលពីលេងនៅ Barcelona ជាមួយគ្នា ប៉ុន្តែរូបគេក៏បានសរសើរដល់ការលេងរបស់កីឡាករ Cristiano Ronaldo ជាមួក្រុមថ្មី Juventus​​ ផងដែរ។

បន្ទាប់ពី អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអ្នកមានបុណ្យ FC Barcelona នេះបានផ្លាស់ទៅចូលរួមជាមួយក្រុម PSG កាលពីឆ្នាំ ២០១៧កន្លងទៅ រូបគេត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនជឿជាក់ថា ដោយសារតែខ្សែប្រយុទ្ធរូបនេះចង់ប្រជែងជាមួយ Messi និង Ronaldo ដើម្បីលើកពានរង្វាន់ Ballon d'Or ជាលើកដំបូង។

យ៉ាងណាមិញ Neymar បាននិយាយប្រាប់កាសែត The Players 'Tribune ក្នុងបទសម្ភាសន៍មួយជាមួយនឹងអ្នកគាំទ្ររបស់ NBA លោក Stephen Curry ថា៖ «ខ្ញុំធ្លាប់លេងជាមួយ Messi ដែលជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់នៅគ្រប់ពេលវេលា។ ជាមួយនឹង Messi នេះដែរ ខ្ញុំតែងតែរៀនពីគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ មិនថាក្នុងអំឡុងពេលហ្វឹកហាត់របស់ពួកយើងឬកំឡុងពេលលេងជាមួយគ្នានោះទេ គេបានធ្វើឱ្យខ្ញុំរឹងមាំ និងបង្កើនសមត្ថភាពរបស់ខ្ញុំនៅលើទីលានដោយសារតែខ្ញុំបានរៀនពីគេច្រើន។ ចំពោះ Cristiano វិញគេគឺជាមនុស្សដែលអស្ចារ្យមួយ គេតែងតែជាអ្នកលើកទឹកចិត្តខ្ញុំហើយខ្ញុំតែងតែរៀនសូត្រពីបុគ្គលម្នាក់នេះជារឿយៗ។ គេគឺជាមនុស្សម្នាក់ក្នុងចំណោមកីឡាបាល់ទាត់ដ៏អស្ចារ្យបំផុតដូច្នេះអ្នកគេមានភាពឆ្លាតវៃខ្លាំងបំផុត ប៉ុន្តែខ្ញុំក៏រៀនពីគេបានច្រើនផងដែរចំពោះចំនុចនេះ»។

Neymar
Lionel Messi
Cristiano Ronaldo

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Neymar បានចំណាយពេលអស់ ៤រដូវកាលជាមួយក្រុម FC Barcelona មុននឹងរូបគេបានផ្លាស់ទៅចូលរួមជាមួយក្រុមអ្នកចាយលុយច្រើននៅបារាំង Paris Saint-Germain នៅក្នុងតម្លៃ ២២២លានផោន៕

Neymar និង Lionel Messi
Neymar និង Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]