អូស្ត្រាលី៖ ឆាប់ៗខាងមុខនេះ បឹងសិប្បនិម្មិតដែលអាចបង្កើតរលកធំៗដំបូងបង្អស់ក្នុងលោក នឹងត្រូវដាក់សម្ពោធឱ្យដំណើរការ នៅក្បែរក្រុង Yeppoon លើឆ្នេរ Capricorn Coast ក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី។

បឹងរលកប្រាំតង់

បឹងនេះអាចបង្កើតរលកប្រាំតង់ ដើម្បីឱ្យអ្នកនិយមជិះក្តារ អាចសប្បាយលេងលើរលកផ្សេងៗគ្នាក្នុងពេលតែមួយ ហើយក្នុងមួយម៉ោងវាអាចបង្កើតរលកបានដល់ទៅ ២,៤០០ ដង ដោយប្រើបូមបុកខ្យល់នៅកណ្តាលបឹង រៀងរាល់ ៦ វិនាទីម្តង។ តាមពិតអត្រានេះបូមខ្យល់ដ៏ធំអាចបង្កើតរលកដែលអាចជិះពីលើបាន ៨០ ក្នុងមួយនាទី ឬ ៤,៨០០ ក្នុងមួយម៉ោង។ ទោះយ៉ាងណា ដំណើរការដំបូងគេរក្សាឱ្យនៅត្រឹម ២,៤០០ រលកសិន។

បឹងរលកប្រាំតង់

គួរបញ្ជាក់ថា រលកទាំងប្រាំមានភាពខុសៗគ្នាទៅតាមកម្រិតលំបាក ទំហំ ប្រវែង និងសុទ្ធតែសម្គាល់ដោយពណ៌ ដើម្បីឱ្យអ្នកជិះពីកម្រិតដំបូង ដល់កម្រិតអ្នកចេះស្ទាត់ អាចជិះលេងយ៉ាងរីករាយ។ 

រលកដែលបង្កើតដោយបឹងនេះ

ជាងនេះទៅទៀត វាមានឈ្មោះថា “បឹងបច្ចេកវិទ្យារលកប្រាំតង់” ក៏ពិតមែន ប៉ុន្តែតាមពិតវាអាចបង្កើត រលកសរុបចំនួន ១០ ដោយរលក ៤ នៅខាងឆ្វេង ៤ នៅខាងស្តាំ ខណៈ ២ ទៀតប្រើសម្រាប់អ្នកទើបរៀនជិះដំបូង៕

ទិសដៅនៃរលកសម្គាល់ដោយពណ៌

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]