អង់គ្លេស៖ ដើម្បីចង់ជួយការពារដល់បរិស្ថាន បុរសសញ្ជាតិអង់គ្លេស Campaigner Daniel Webb ម្នាក់នេះបានសន្សំទុករបស់របរប្លាស្ទិចដែលគាត់បានប្រើប្រាស់រួចក្នុងរយៈពេលមួយឆ្នាំពេញ ដើម្បីធ្វើការថតបង្ហាញទៅមនុស្សជុំវិញពិភពលោក ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃថង់ប្លាស្ទិច។ 

របស់របរប្លាស្ទិចទាំងអស់នោះមានដូចជា ថង់ ចានបាយជ័រ សំបកថ្នាំ គម្របទឹកសុទ្ធ ជ័រស្បែកជើង ហ្វូមលាងមុខ ថ្នាំដុសធ្មេញជាដើម….។

ក្នុងរយៈពេលមួយឆ្នាំពេញ បុរសម្នាក់នេះមិនបានបោះចោលថង់ប្លាស្ទិចនិងរបស់របរដែលលោកបានប្រើសូម្បីតែមួយថង់ទៅក្នុងធុងសម្រាម។

យោងតាមការបកស្រាយរបស់លោក Daniel ផ្ទាល់បានឲ្យដឹងថា ថង់ប្លាស្ទិចប្រមាណ ២៩៥ពាន់លានថង់ត្រូវបានប្រជាជនអ៊ឺរ៉ុបបោះចោលជាប្រចាំឆ្នាំ។

មិនតែប៉ុណ្ណោះ គាត់ក៏បានធ្វើការសំណូមទៅមនុស្សទាំងអស់ឲ្យចូលរួមការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចដើម្បីការពារប្រព័ន្ធបរិស្ថានរបស់ពិភពលោកនាពេលអនាគត៕

ខាងក្រោមនេះជារបស់របរប្លាស្ទិចដែលគាត់ធ្វើការសន្សំក្នុងរយៈពេលមួយឆ្នាំពេញ៖

លោក Campaigner Daniel Webb
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ
របស់របរប្លាស្ទិចទាំងអស់នោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]