គេតែងតែនិយាយថា រូបភាពមួយសន្លឹកវាអាចបញ្ជាក់នូវ ពាក្យរាប់ពាន់ពាក្យ។ យ៉ាងណាមិញ បុរសវ័យក្មេងជនជាតិអូស្រ្ដាលីម្នាក់ បានយករូបភាពរាប់ពាន់រូប ដើម្បីបង្ហាញពីការប្ដូរភេទរបស់គេពី បុរសទៅជាមនុស្សដ៏ស្រស់ស្អាត ក្នុងរយៈពេល៣ឆ្នាំ។

នៅក្នុងវីដេអូដែលបង្ហាញពី រយៈកាលដ៏មិនគួរឲ្យជឿមួយ ត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រ YouTube ដោយមនុស្សម្នាក់មានឈ្មោះថា iiGethii។ វីដេអូនោះបានដាក់បញ្ចូលនូវរូបថត ដែលបង្ហាញនូវការប្រែក្រឡាមុខ បន្ដិចម្ដងៗពីបុរសម្នាក់ ទៅជានារីម្នាក់។ វីដេអូមានរយៈពេលមួយនាទី និង៤៣វិនាទី ហើយមនុស្សដែលនៅក្នុងវិដេអូនេះ មានអាយុប្រហែលជាខ្ទង់២០ឆ្នាំ។

យោងតាមព័ត៌មានពីវិដេអូ បានបង្ហាញថា ពេលវេលានៃរូបថតគឺចាប់ផ្ដើមពីថ្ងៃទី៨ ខែធ្នូ ២០០៩ ដែលបង្ហាញនូវរូបបុរសសង្ហារម្នាក់ អាយុ២០ ទៅ ២១ឆ្នាំ ជាមួយនឹងសក់ខ្មៅត្រឹមស្មា និងចិញ្ចើមក្រាស់។ នៅពេលដែលបញ្ចប់នៃវីដេអូ បែរជាបង្ហាញនូវរូបភាពនារី ដែលមានសម្រស់គួរឲ្យទាក់ទាញមួយរូបទៅវិញ នៅឆ្នាំ២០១២។

ដើម្បីឲ្យកាន់តែច្បាស់ សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]