ចិន៖ លោក Zhu Yue ជាមួយមិត្តភក្តិបានសាងសង់យន្តហោះផ្ទាល់ខ្លួនមួយដែលមានរូបរាងដូចទៅនឹងយន្តហោះ Airbus A320 ប្រើពេលត្រឹមរយៈពេល ២ឆ្នាំប៉ុណ្ណោះនៅក្រុង Kaiyuan ខេត្ត Liaoning។

កាលពីមុនលោក Zhu ត្រឹមជាកសិករសាមញ្ញម្នាក់ តែក្រោយមកលោកបានចាកចេញពីស្រុកកំណើតទៅរស់នៅទីក្រុង ធ្វើជាកម្មករនៅតាមរោងចក្រវិញ។ ក្រោយមកទៀត នៅអាយុជិត ៤០ឆ្នាំ លោក Zhu ចាប់ផ្អើមបារម្ភថា លោកមិនអាចសម្រេចក្តីស្រមៃពីកុមារភាពរបស់លោកដែលចង់បើកយន្តហោះឡើយ។ ដូច្នេះលោកមិនបានទៅរៀនបើកយន្តហោះទេ លោកបែរជាសម្រេចចិត្តថាសាងសង់យន្តហោះផ្ទាល់ខ្លួនមួយតែម្តង ព្រោះវាមានភាពងាយស្រួលជាង។ លោកបានចំណាយទឹកប្រាក់ផ្ទាល់ខ្លួនអស់ប្រមាណ ៣៧៣,៣៣៤ ដុល្លារ លើគម្រោងសាងសង់យន្តហោះនេះឡើងដោយលោកថែមទាំងបានលក់ទ្បានចោលទៀតផង។

លោក Zhu បាននិយាយថា គម្រោងសាងសង់យន្តហោះដែលស្រដៀងទៅនឹងយន្តហោះ Airbus A320 ជិតបានសម្រេចហើយ បើទោះបីជាវាមិនអាចហោះហើរបានក៏ពិតមែនតែលោកនឹងប្រែក្លាយយន្តហោះនេះទៅជាភោជនីយដ្ឋានមួយឱ្យបាន។

គួរបញ្ជាក់ថាលោក Zhu រៀនមិនចប់ថ្នាក់អនុវិទ្យាល័យទេ  តែលោកមានសមត្ថភាពអាចសាងសង់យន្តហោះសម្រេចក្តីស្រមៃពីកុមារភាព និងមានមហិច្ចតាចង់ប្រែក្លាយវាទៅជាភោជនីយដ្ឋានមួយទៀតផង៕

តោះមកមើលយន្តហោះរបស់គាត់ទាំងអស់គ្នា៖

យន្តហោះដែលសាងសង់ជិតរួចរបស់លោក Zhu
យន្តហោះដែលសាងសង់ជិតរួចរបស់លោក Zhu
យន្តហោះដែលសាងសង់ជិតរួចរបស់លោក Zhu
លោក Zhu
លោក Zhu និងមិត្តភក្តិរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]