នូវែលសេឡង់៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៦,៧ រ៉ិចទ័រ ទើបតែកើតឡើងកាលពីថ្ងៃអង្គារ ទី ២៩ ខែ តុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះនៅជិតទីក្រុង Taumarunui ដែលស្ថិតនៅក្នុងភូមិភាគខាងជើងនៃប្រទេសនូវែលសេឡង់។

រយៈចំងាយនៃទីក្រុងទាំងពីរ

ទីតាំងកើតហេតុនៅមិនឆ្ងាយពីទីក្រុងដែលព្រះអង្គម្ចាស់ហារី និង ព្រះនាង Meghan ស្នាក់អាស្រ័យទេ។ ព្រះអង្គហារីនិងព្រះនាងទើបតែធ្វើដំណើរទៅកាន់ទីក្រុង Auckland ដើម្បីលំហែកាយក្នុងពេលវិស្សមកាលហើយក៏ដើម្បីចូលរួមការដាំដើមឈើនៅក្នុងសាលាមួយស្ថិតក្នុងប្រទេសនូវែលសេឡង់នេះដែរ។

គួរបញ្ជាក់ថា ទីក្រុង Taumarunui និង Auckland ដែលព្រះអង្គម្ចាស់ហារីនិងព្រះនាង Meghan ស្នាក់នៅមានចម្ងាយ២៨០គីឡូម៉ែត្រពីគ្នា។

អាជ្ញាធរប្រទេសនូវែលសេឡង់បានប្រកាសប្រាប់ប្រជាជនក្នុងប្រទេសឲ្យត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនពីការរញ្ជួយដីនេះ។

យ៉ាងណាមិញ តាមប្រភពព័ត៌មានបរទេសបានរាយការណ៍ថា "ព្រះអង្គម្ចាស់ហារី និង ព្រះនាង Meghan មិនបានរងផលប៉ះពាល់អ្វីឡើយក្នុងអំឡុងពេលនៃការរញ្ជួយដីនេះ"

រយៈចំងាយនៃទីក្រុងទាំងពីរ
ព្រះអង្គម្ចាស់ Harry
ព្រះអង្គម្ចាស់ហារី និង ព្រះនាងMeghan
ព្រះអង្គម្ចាស់ហារី និង ព្រះនាងMeghan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]