នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន OPPO ក្រុមការងារ Khmerload មានឱកាសបានចូលទៅទស្សនាផ្ទាល់នៅក្នុង Oppo Super Flagship Store ដ៏ធំប្រចាំនៅក្នុងទីក្រុងហ្សិនជិន។ ដោយ Super Flagship Store នេះគឺមានទីតាំងធំៗបំផុត តែ២ប៉ុណ្ណោះ គឺមួយនៅក្នុងទីក្រុងហ្សិនជិន ខេត្តក្វាងទុង និងទីតាំងមួយទៀតស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន។

ហាងទូរស័ព្ទ Super Flagship Store របស់ OPPO មួយនេះ គឺជាមជ្ឈមណ្ឌលតាំងបង្ហាញ ទូរស័ព្ទ OPPO គ្រប់ម៉ូដែល ទាំងមានលក់ និងមិនទាន់មានលក់នៅក្នុងទីផ្សារ ហើយវាក៏ជាមជ្ឈមណ្ឌលផ្តល់សេវាកម្មដល់អតិថិជន សាកសួរព័ត៌មាន និងសម្រាប់អតិថិជនធ្វើការកម្មង់ទិញទូរស័ព្ទរបស់ OPPO ផងដែរ។

ក្រៅពី Super Flagship Store ដ៏ធំទាំង២ទីតាំង ក្រុមហ៊ុន OPPO ក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (Research and Development Center) ធំៗ ចំនួន៦ទីទាំងទៀតផងដែរ ដោយមាន៤ទីតាំងនៅក្នុងប្រទេសចិន ១ទីតាំងនៅប្រទេជប៉ុន និងមួយទៀតនៅសហរដ្ឋអាមេរិក។ 

ចង់ដឹងថា Super Flagship Store របស់ OPPO នៅហ្សិនជិន ឡូយប៉ុណ្ណា មកទស្សនាវីដេអូទាំងអស់គ្នា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]