វៀតណាម៖ កាលពីពេលថ្មីៗនេះ មានសារព័ត៌មានវៀតណាមមួយបានចុះផ្សាយពី នារីជាជនជាតិខ្មែរម្នាក់ ដែលនិយាយពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង នៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងថ្ងៃភ្ជាប់ពាក្យ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

តាមរយៈសារព័ត៌មានមួយនេះ បាននិយាយយ៉ាងដូច្នោះថាកញ្ញា ម៉ូលី ចរិយា ដែលជាជនជាតិខ្មែរ ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំង ក្រោយពីបានគ្រងនូវឈុតសម្លៀកបំពាក់ប្រពៃណី នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ មុខមាត់ ក៏ដូចជារូបរាង ស្នាមញញឹមរបស់នាងក៏ស្អាតទន់ភ្លន់ ប្រៀបបាននឹងសម្រស់បវរកញ្ញាយ៉ាងដូច្នោះដែរ។

ជាមួយគ្នានេះដែរ មហាជនជាច្រើនក៏បានលេចនូវពាក្យសរសើរដល់រូបនាងជាច្រើន ដែលមានរូបឆោមស្រស់ស្អាតបែបនេះ ជាពិសេសនៅពេលស្លៀកពាក់ក្នុងឈុតប្រពៃណីខ្មែរតែម្តង រីឯអ្នកខ្លះទៀតក៏បានជូនពរនាងនៅក្នុងថ្ងៃ សិរីមង្គលផងដែរ។

បន្ទាប់ពីបានឃើញបែបនេះ ប្រជាជនខ្មែរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ព្រោះថាពិតជាកម្រដែលមានសារព័ត៌មានវៀតណាម បានចេញផ្សាយសរសើរពីសម្លៀកបំពាក់បុរាណខ្មែរ ជាពិសេសគឺសរសើរពីនារីរូបស្រស់នេះ ដែលស្អាតជាងប្រៀបដូចបវរកញ្ញា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គូស្នេហ៍ដែលទើបភ្ជាប់ពាក្យរួច
គូស្នេហ៍ដែលទើបភ្ជាប់ពាក្យរួច
នារីដែលត្រូវគេសរសើរ
នារីរូបនេះគេសរសើរ ស្អាតពេលស្លៀកឈុតប្រពៃណី
នារីរូបនេះគេសរសើរ ស្អាតពេលស្លៀកឈុតប្រពៃណី
នារីរូបនេះគេសរសើរ ស្អាតពេលស្លៀកឈុតប្រពៃណី
នារីរូបនេះគេសរសើរ ស្អាតពេលស្លៀកឈុតប្រពៃណី
នារីរូបនេះគេសរសើរ ស្អាតពេលស្លៀកឈុតប្រពៃណី
នារីរូបនេះគេសរសើរ ស្អាតពេលស្លៀកឈុតប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]