អង់គ្លេស៖ វេជ្ជបណ្ឌិតម្នាក់បានច្នៃបង្កើតក្រែមម្យ៉ាងដែលអាចការពារទឹកអាស៊ីដសម្រេចហើយ បន្ទាប់ពីឃើញស្ថានភាពដ៏គួរឱ្យខ្លោចផ្សារបស់ជនរងគ្រោះច្រើននាក់កន្លងមក ជាពិសេសគឺបេក្ខជនប្រកួតក្នុងកម្មវិធីរាំ Strictly Come Dancing គឺកញ្ញា Katie Piper។

អ្នកនាង Katie Piper ដែលធ្លាប់រងគ្រោះ

ដុកទ័រ Almas Ahmed ដែលមានអាយុ ៣២ ឆ្នាំ បានឱ្យដឹងថាខ្លួនបានចំណាយពេលមួយទសវត្សរ៍ចុងក្រោយក្នុងការបង្កើតវត្ថុគីមីមួយប្រភេទ ដែលអាចប្រើជាគ្រឿងសម្អាងដើម្បីការពារអ្នកប្រើប្រាស់ ពីការរលាកដោយការវាយប្រហារទឹកអាស៊ីដ។

លោកស្រីបានអះអាងថា សមាសធាតុដែលមានឈ្មោះ Acarrier ត្រូវបានចម្រើនធាតុដើម្បីឱ្យវាគ្មានប្រតិកម្មជាមួយសារធាតុកាត់ផ្សេងៗដូចជាអាស៊ីដជាដើម ហើយគេអាចប្រើវាជាម្សៅទ្រនាប់ធម្មតាដែលមានរូបរាង ក្លិន និងប្រើដូចម្សៅផាត់មុខទូទៅ ប៉ុន្តែវាពិតជាមិនជ្រាបកម្តៅ និងមិនជ្រាបទឹកអាស៊ីដចូល ហើយទោះដុតក៏មិនឆេះដែរ។ បន្ថែមពីនេះ នៅពេលហែលទឹក ក៏ម្សៅនៅជាប់ដដែល ព្រមទាំងអាចការពារកម្តៅថ្ងៃទៀតផង។  

ក្រែមការពារទឹកអាស៊ីដ

គួរឱ្យដឹងថា ដុកទ័រ Ahmed មានមហិច្ឆតាខ្ពស់ចំពោះផលិតផលរបស់ខ្លួន ដែលមិនជ្រាបទឹក ឬសារធាតុរាវ ហើយអាចធននឹងកម្តៅរហូតដល់ទៅ ៤០០ អង្សារសេ។ លើសពីនេះ គាត់សង្ឃឹមថាអាចបង្កើតក្រែមការពារភាពស្ងួតដែលចាក់មិនធ្លុះ នៅថ្ងៃអនាគត។

បច្ចុប្បន្នផលិតផលនេះកំពុងត្រូវបានធ្វើតេស្តនៅប្រទេសឥណ្ឌា ហើយជំហានបន្ទាប់គឺស្នើសុំការអនុម័តឱ្យប្រើប្រាស់ពីទីភ្នាក់ងារសុខាភិបាល និងឱសថសាស្ត្ររបស់ចក្រភពអង់គ្លេស។ ដូច្នេះប្រសិនជាគ្មានបញ្ហាអ្វីទេនោះ នារីៗដែលកំពុងរស់នៅទាំងភ័យខ្លាចពីការជះទឹកអាស៊ីដ អាចរកប្រើប្រាស់បានទូទាំងពិភពលោកនៅពេលឆាប់ៗ៕ 

ដុកទ័រ Almas Ahmed
ជនរងគ្រោះដោយទឹកអាស៊ីដ
ជនរងគ្រោះដោយទឹកអាស៊ីដ
ជនរងគ្រោះដោយទឹកអាស៊ីដ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]