ព័រទុយហ្គាល់៖ ប្រទេសព័រទុយហ្គាល់ប្រើប្រាស់សត្វពពែដើម្បីការពារភ្លើងឆេះព្រៃ ដោយឱ្យពួកវាស៊ីស្មៅស្ងួតដែលជាប្រភពបង្កឲ្យមានភ្លើងឆេះព្រៃ។

ពពែអាចទៅកន្លែងដែលយើងមិនអាចទៅដល់ ហើយវាក៏មិនប៉ះពាល់ដល់បរិស្ថានដូចជាប្រើប្រាស់ថ្នាំដើម្បីទប់ស្កាត់ ឬពន្លត់អគ្គិភ័យនោះទេ។ 

រូបតំណាង

គួរបញ្ជាក់ផងដែរ នេះមិនមែនជាគំនិតថ្មីនោះទេ សត្វពពែត្រូវបានគេប្រើប្រាស់សម្រាប់ការពារភ្លើងឆេះព្រៃអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងតំបន់មួយចំនួននៃសហរដ្ឋអាមេរិក។

ប្រទេសព័រទុយហ្គាល់កំពុងជួយផ្តល់មូលនិធិសម្រាប់ចិញ្ចឹមសត្វពពែ បន្ទាប់ពីភ្លើងឆេះព្រៃបានសម្លាប់មនុស្សជាង ១០៦ នាក់កាលពីឆ្នាំមុន។

សត្វពពែស៊ីស្មៅ និងអាត្រាក់ទ័រត្រូវបានប្រើប្រាស់សម្រាប់ឈូសឆាយផ្លូវ ១០ម៉ែត្រសងខាង ហើយសម្រាប់ប្រជាជនដែលរស់នៅជិតព្រៃត្រូវបានរដ្ឋាភិបាលឲ្យជួយឈូសឆាយផ្លូវ ៥០ម៉ែត្រជុំវិញផ្ទះ។

គោលនយោបាយកាត់បន្ថយភ្លើងឆេះព្រៃថ្មីរបស់ព័រទុយហ្គាល់នេះ គឺមិនពឹងផ្អែកលើសត្វពពែទាំងសុ្រងនោះទេ ពោលគឺរដ្ឋាភិបាលក៏មានយន្តហោះពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ឧទ្ធម្ភាគចក្រសម្រាប់ពន្លត់អគ្គិភ័យចំនួន ៤១គ្រឿង និងមានអ្នកពន្លត់អគ្គិភ័យនៅប្រចាំការចំនួន ១០,៧០០ នាក់ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]