ឥណ្ឌា៖ មិនយូរទៀតទេ Channel ឥណ្ឌាមួយនេះដែលមានឈ្មោះថា T-Series នឹងឡើងទៅដណ្តើមដំណែងលេខ១ពីសេ្តចយូធូប Pewdiepie ហើយ។ 

T-series និង Pewdiepie

គួរបញ្ជាក់ថា លោក Felix Kjellberg (Pewdiepie) គឺជា YouTuber មា្នក់ដែលមានដើមកំណើតក្នុងប្រទេសស៊ុយអែត ហើយក៏ជាមនុស្សម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារការលេងហ្គេមក្នុងយូធូបដែរ។ មកដល់សព្វថ្ងៃនេះ Channel របស់ Pewdiepie  មានមនុស្សចុច Subscribe ច្រើនលើសលប់រហូតដល់ទៅ ៦៨,១៧៩,២៦៤នាក់

យ៉ាងណាមិញ ចំនួនដ៏សន្ធឹកសន្ធាប់របស់អ្នកលេងហ្គេមសញ្ជាតិស៊ុយអែតម្នាក់នេះប្រហែលជាត្រូវធ្លាក់ដំណែងក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ដោយសារមាន Channel ថ្មីមួយទៀតមកពីប្រទេសឥណ្ឌាដែលមានឈ្មោះថា T-Series បានឡើងមកប្រកួតប្រជែងដណ្តើមដំណែងលេខមួយយ៉ាងប្រកៀកប្រកិតលើវេបសាយយូធូប។ឥឡូវនេះ T-Series មានចំនួនអ្នកចុច Subscribe មិនទៅណាឆ្ងាយជាង Pewdiepie ប៉ុន្មានទេពោលគឺ ៦៧,៣៧៨,៧៩៨ នាក់

គួរបញ្ជាក់ថា T-Series គឺជា Channel មួយរបស់ឥណ្ឌាដែលបញ្ចាំងរឿងភាគខ្លីៗ និង ចម្រៀងរបស់តារាឥណ្ឌាល្បីៗជាប្រចាំថ្ងៃ។  រីឯ Pewdiepie វិញបានចាប់អាជីពជា YouTuber នេះតាំងពីឆ្នាំ ២០១០ មកម៉្លេះ ដែលលោកបានធ្វើវីដេអូជាច្រើនទាក់ទងទៅនឹងហ្គេមផុសចូលទៅក្នុងយូធូបរហូតមកដល់សព្វថ្ងៃ។

ចំណែកទឹកប្រាក់របស់លោក Pewdiepie ដែលរកបានពីភាពល្បីល្បាញរបស់ខ្លួនក្នុងយូធូប មានចំនួនសរុប ៦១លានដុល្លារ គិតត្រឹមពេលបច្ចុប្បន្ន៕

ខាងក្រោមជាវីដេអូ Live រវាងការប្រកួតប្រជែងរបស់ Channel យក្សទាំងពីរ៖

Channel T-series
Channel Pewdiepie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]