ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បានបង្កភាពការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក៏ដូចជាមហាជនខ្លាំងមែនទែន នៅពេលដែលឃើញតារាចម្រៀងរូបនេះ ផ្លាស់ប្តូរស្ទីលនៃការច្រៀងរបស់ខ្លួនទាំងស្រុង ពីបទញាក់ធម្មតា បែរមកចម្រៀងស្រែកៗតាមបែបចង្វាក់រ៉ក។

យ៉ាងណាមិញ សម្រាប់ម្សិលមិញនេះដែរ កញ្ញា ទេព បូព្រឹក្ស បានយកបទល្បីៗរបស់ខ្លួនជាច្រើនដូចជា បទ “ខ្ចិលនិយាយ” បទ “Trap Queen” និងបទ "Make It Twerk" មកច្រៀងប្តូរចង្វាក់ជាបែបរ៉ក ដែលស្តាប់ទៅពិតជាប្លែកកន្ត្រាក់អារម្មណ៍ ស្ទើរតែទប់ខ្លួនមិនបាននោះទេ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយដែលមហាជន ឃើញតារាចម្រៀងសាច់សខ្ចីរូបនេះ ឡើងឆាកច្រៀងបទជាប្រភេទចង្វាក់បែបនេះ។ ម៉្យាងវិញទៀត សម្រាប់ការផ្លាស់ប្តូរស្ទីលច្រៀងម្តងនេះដែរ កញ្ញា ទេព បូព្រឹក្ស ក៏ទទូលបានការគាំទ្រមិនណយនោះដែរ ពីសំណាក់អ្នកគាំទ្រដែលទស្សនានៅទីនោះផ្ទាល់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស