ភ្នំពេញ៖ ចូលមកដល់សម័យទំនើបឆ្នាំ ២០១៨នេះ យើងសង្កេតឃើញថា យុវជន យុវតីខ្មែរជំនាន់ក្រោយមួយចំនួនធំ ហាក់បីដូចជាមិនសូវចាប់អារម្មណ៍ ឬដឹងជ្រួលជ្រាបឡើយ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវអបិយជំនឿ ស្នាដៃ ក៏ដូចជាខ្សែរាជវង្សរបស់ ព្រះមហាក្សត្រខ្មែរនាពេលបច្ចុប្បន្ននេះ។

មិនតែប៉ុណ្ណោះ ក្នុងនោះក៏អាចនិយាយបានថា រឿងរ៉ាវនិងគោរពអបិយជំនឿ និងវត្ថុស័ក្តិសិទ្ធ នៅក្នុងព្រះបរមរាជវាំងខ្មែរ ក៏មានមនុស្សតិចដែរ ដែលដឹងនិងស្គាល់ជ្រាបច្បាស់ពីវា ដោយភាគច្រើន គឺមានតែអ្នកជំនិតក្នុងវាំង ដែលជាកាន់កាប់ផ្នែកនេះ និងចាស់ៗពីជំនាន់មុនតែប៉ុណ្ណោះ ដែលដឹង។

ជាក់ស្តែង ថ្មីៗនេះផងដែរ ក៏មានមហាជនមួយចំនួនបានឆ្ងល់ និងចង់ដឹងជាខ្លាំង ទាក់ទងទៅនឹងមូលហេតុដែល ព្រះមហាក្សត្រខ្មែរនាពេលបច្ចុប្បន្ន គឺ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សៀតស្លឹកពណ៌បៃតងខ្ចីមួយ នៅកៀនព្រះការណ៌(ត្រចៀក)របស់ទ្រង់ ឲ្យតែប្រារព្ធនូវពិធីបុណ្យប្រពៃណីជាតិម្តងៗ ហើយទាំងនេះក៏ធ្វើឲ្យមហាជន ពិតជាងឿងឆ្ងល់មែនទែនថាតើ ការសៀតស្លឹកនៅត្រចៀកបែបនេះ មានអត្ថន័យយ៉ាងណាទៅ?

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ដោយឡែកតាមរយៈការបកស្រាយ ពន្យល់យ៉ាងក្បោះក្បាយរបស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា IMan-KH បានរៀបរាប់ឲ្យដឹងថា៖

«តើឆ្ងល់ដែរឬទេ? ស្លឹកនេះជាស្លឹកអ្វី? ហេតុអ្វី ព្រះមហាក្សត្រសៀតស្លឹកនេះ ក្នុងពេលប្រារព្ធពិធីបុណ្យប្រពៃណីជាតិម្តងៗ??

ក្នុងព្រះរាជពិធីតាមទំនៀមមក តើអង្គព្រះមហាក្សត្រទ្រង់សៀតស្លឹកអ្វីនៅព្រះការណ៌ (ត្រចៀក) និងដើម្បីអ្វី?

នេះគឺជាស្លឹកព្នៅ ស្លឹកព្នៅមួយទងមានបីស្លឹក តំណាងត្រៃវេទមកុដពេជ្រ តំណាងអាទិទេព មហានគរបីព្រះអង្គ គឺ ព្រះសិវៈ ព្រះវិស្ណុ និង ព្រះព្រហ្ម។

អាទិទេពទាំងបីអង្គបង្រួមចូលគ្នានៅលើទងតែមួយ មិនបែកគ្នាបង្ហាញពីការរួបរួមសាមគ្គីនៃអានុភាព សិរីមង្គល ឈ្នះអស់មារសត្រូវ។

អាទិទេពទាំងបីអង្គតំណាង អតីតបុព្វបុរស និង ទេពនៃចក្រវាឡ។

បុរាណខ្មែរ ឲ្យដាំដើមព្នៅក្បែរផ្ទះកាពារ អមនុស្ស ខ្មោចបិសាច និងជាសិរីមង្គលក្នុងភូមិស្ថាន។ ព្នៅក៏ជាឱសថបុរាណខ្មែរដ៏ពូកែផងដែរ »៕

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]