ឥណ្ឌូនេស៊ី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលស្ថិតក្នុងជើងហោះហើរ JT-610 និងបានធ្លាក់បន្ទាប់ពីចេញដំណើរបានប្រហែល ១៣ នាទី នៅថ្ងៃទី ២៩ ខែតុលា ព្រឹកមិញនេះ ឥឡូវដឹងស្ថានភាពរបស់អ្នកដំណើរទាំងអស់ហើយ។

យន្តហោះរបស់ Lion Air

បើតាមអ្នកនាំពាក្យអង្គភាព BASARNAS ដែលជាទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិឥណ្ឌូនេស៊ី បានឱ្យដឹងថា ឧបទ្ទវហេតុដ៏គួរឱុ្យរន្ធត់ខាងលើបានបណ្តាលឱ្យមនុស្សនៅក្នុងនោះស្លាប់ទាំងអស់ ដោយមានមន្ត្រីរដ្ឋាភិបាលចំនួន ២០ រូបផងដែរ។ ទោះយ៉ាងណា តួលេខពីប្រភពព័ត៌មានអន្តរជាតិខ្លះបានផ្សាយថាចំនួនសរុប ១៨៨ ខណៈប្រភពខ្លះទៀតបញ្ជាក់ថា ១៨៩។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរដែលធ្លាក់ចូលសមុទ្រមួយនេះ បានជួបនូវបញ្ហាបច្ចេកទេសអំឡុងការហោះហើរកាលពីជើងមុន ប៉ុន្តែបញ្ហាត្រូវបានដោះស្រាយ និងជួសជុលរួចរាល់តាមស្តង់ដារអស់ហើយ ប៉ុន្តែជាអកុសល ហេតុការណ៍ដែលគ្មានអ្នកណាចង់ជួបនេះបានកើតឡើង។ នេះបើតាមនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Lion Air៕

ក្រុមសង្គ្រោះកំពុងធ្វើសកម្មភាព
ក្រុមសង្គ្រោះកំពុងធ្វើសកម្មភាព
ក្រុមសង្គ្រោះកំពុងធ្វើសកម្មភាព
ក្រុមសង្គ្រោះកំពុងធ្វើសកម្មភាព
បំណែកយន្តហោះដែលរកឃើញ
កម្ទេចកម្ទីដែលរសាត់ចេញ
កម្ទេចកម្ទីដែលរសាត់ចេញ
សាច់ញាតិជនរងគ្រោះ
សាច់ញាតិជនរងគ្រោះ
ផែនទីបញ្ជាក់ទីតាំងកើតហេតុ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]