ភ្នំពេញ)៖ ពិតជាដំណឹងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ នៅពេលបានឃើញ និងឮដំណឹងថា អតីតតារាសម្ដែងធ្លាប់មានឈ្មោះល្បី និងជាអតីតគូស្នេហ៍របស់លោក ស៊ុក សុភា គឺអ្នកនាង ខៀវ សុខារ៉ាវី បានប្រកាសជាសាធារណៈថា ទីបំផុតនាងបានសម្រេចបំណងរៀបការ ជាមួយគួស្នេហ៍ ខណៈដែលជីវិតឯកជនរបស់នាង តាំងពីឃ្លាតឆ្ងាយពីការងារសិល្បៈមក គឺពុំដែលបានបង្ហាញឲ្យមហាជនដឹង ជាចំហរឡើយ ពោលគឺស្ថិតក្នុងស្ថានភាពអាថ៌កំបាំងជានិច្ច។

យ៉ាងណាមិញ នៅខណៈនេះ ខៀវ សុខារ៉ាវី បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីនាងបានបង្ហោះរូបភាព អមដោយពាក្យមួយឃ្លា មានអត្ថន័យចាក់ដោតខ្លាំង ក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «ទីបំផុត ពួកយើងក៏បានរៀបការជាមួយគ្នា» ក្នុងនោះក៏មានភ្ជាប់ ជាមួយនឹងរូបភាពបឺតមាត់ ជាមួយនឹងបុរសម្នាក់ ប្រកបដោយភាពស្និទ្ធស្នាល ជាទីបំផុត។

ការទម្លាយសារ ដ៏មានអត្ថន័យបែបនេះ ត្រូវបានមហាជនសន្និដ្ឋានថា បំណងប្រាថ្នារបស់ ខៀវ សុខារ៉ាវី ដែលបានប៉ងចង់រៀបការអស់រយៈពេល ជាច្រើនឆ្នាំមកហើយនោះ ទើបតែបានសម្រេចនៅពេលនេះ ខណៈដែលនាងបានរកឃើញបុរសម្នាក់ អាចផ្ញើជោគវាសនារបស់ខ្លួនបាន ទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ខៀវ សុខារ៉ាវី គឺជាអតីតតារាសម្ដែង ដ៏មានប្រជាប្រិយភាព ក្នុងពិភពសិល្បៈ ហើយត្រូវបានមហាជនទទួលស្គាល់ នូវទេពកោសល្យនៃការសម្ដែងរបស់នាង ប៉ុន្តែព្រោះតែជីវិតឯកជន បានតម្រូវឲ្យ ខៀវ សុខារ៉ាវី ឃ្លាតឆ្ងាយពីវិស័យសិល្បៈ។

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]