ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុន SoundsKool (សោនស្គូល) បានបើកសម្ពោធសាខាសាលារៀនតូរ្យតន្ត្រី និងហាងលក់ឧបករណ៍តន្ត្រីថ្មីរបស់ខ្លួននៅចំកណ្តាលសង្កាត់ទួលទំពូង (ផ្សារទួលទំពូង) គឺស្ថិតនៅផ្លូវ ១៣៥ កែងផ្លូវ ៤៥៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង
ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង
ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង

ការបើកសម្ពោធនេះ មានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវកិត្តិយស ជាពិសេសអាណាព្យាបាល និងប្អូនៗកុមារដែលចូលចិត្ត និងស្រលាញ់ផ្នែកតូរ្យតន្ត្រី។ ក្នុងឱកាសនោះក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវកិត្តិយស ដែលចូលរួមដោយមានការផ្តល់ជូននូវអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ និងការធ្វើបទបង្ហាញ ព្រមទាំងអនុញ្ញាតឲ្យភ្ញៀវកិត្តិយសទាំងអស់​ ដើរទស្សនាហាងលក់ឧបករណ៍តន្រ្តីផងដែរ។ 

ពិសេសជាងនេះ ក្នុងកម្មវិធីសម្ពោធនោះ ក៏មានការសម្តែងពីតារាចម្រៀង Original Song កញ្ញា រ៉ុន ស៊ីរ៉ា និងការសម្តែងយ៉ាងប៉ិនប្រសប់ និងពេញដោយទេពកោសល្យ របស់លោកគ្រូអ្នកគ្រូ និងក្រុមសិស្សរបស់ SoundsKool ព្រមទាំងមានការលេងកម្សាន្ត និងការចាប់រង្វាន់ផងដែរ។ 

ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង
ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង
ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង
ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង

ក្នុងថ្ងៃបើកសម្ពោធនេះផងដែរ នាយកគ្រប់គ្រងក្រុមហ៊ុន SoundsKool លោក ហ្កាប៊ី ហ្វាចា (Gabi Faja) បានមានប្រសាសន៍ថា៖ 

« យើងពិតជារំភើបណាស់ដែលបាននាំយក SoundsKool ទៅទួលទំពូង។ បេសកកម្មរបស់យើងគឺ ដើម្បីបម្រើអារម្មណ៍ និងធ្វើឲ្យមានការរួបរួមគ្នាតាមរយៈតន្ត្រី។ ជាមួយនឹងសាលារៀននានានៅក្នុងតំបន់ និងគ្រួសារវ័យក្មេងជាច្រើន ដែលកំពុងរស់នៅក្នុងសង្កាត់នេះ យើងគិតថា វានឹងក្លាយជាកន្លែងដ៏ល្អឥតខ្ចោះ ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍»។
ហ្កាប៊ី ហ្វាចា

ជាមួយគ្នានេះផងដែរ កញ្ញា អេវី អេវែនស៍ (Evie Evans) អ្នកសម្របសម្រួលកម្មវិធី SoundsKool ក៏បានមានប្រសាសន៍ផងដែរថា៖ 

«​ខ្ញុំស្រឡាញ់ការពិតដែលថា ការអប់រំមុខវិជ្ជាតូរ្យតន្ត្រីកំពុងតែកើនឡើង និងចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយតាមរយៈ SoundsKool ខ្ញុំនឹងអាចរួមចំណែកជួយដល់សិល្បករជំនាន់ក្រោយ។ ខ្ញុំពិតជាទន្ទឹងរង់ចាំដើម្បីណែនាំកម្មវិធីថ្មី របស់យើងទៅឱ្យអាណាព្យាបាល និងកូនៗរបស់ពួកគាត់នៅថ្ងៃខាងមុខ»។
អេវី អេវែនស៍

ក្រុមហ៊ុន SoundsKool ត្រូវបានបើកដំណើរការតាំងពីឆ្នាំ ២០១៤ នៅភ្នំពេញ (ផ្លូវលេខ ១៧៨ សាលាស៊ីសុវត្ថិ) និងជាក្រុមហ៊ុនតូរ្យតន្ត្រីមួយឈានមុខគេនៅកម្ពុជា។

ក្រុមហ៊ុនបាននាំមុខគេក្នុងការលក់រាយឧបករណ៍តន្ត្រីម៉ាកល្បីៗដូចជា ហ្វេនឌ័រ (Fender) រ៉ូលេនដ៍ (Roland) អេរៀ (Aria) ខនន៍-សេលម័រ (Conn-Selmer)ជាដើម ហើយ SoundsKool ក៏ជាសាលាអប់រំផ្នែកតន្ត្រី ដែលឈានមុខគេ នៅកម្ពុជាដែលទទួលបានវិញ្ញាបនប័ត្រថ្នាក់អន្តរជាតិផងដែរ។

នៅក្នុងឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន SoundsKool បាននឹងកំពុងពង្រីកខ្លួនជាច្រើនទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕ 

ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង
ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង
ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង
ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង
ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង
ទិដ្ឋភាពSoundSkool បើកសម្ពោធសាខាថ្មីនៅទួលទំពូង

ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីសម្ពោធនេះ សូមទាក់ទង៖

- កញ្ញា គី ម៉េងហៀង តាមរយៈទូរសព្ទលេខ + 855 10 53 12 12 និង អ៊ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ http://soundskool.asia ហើយឬទំព័រហ្វេកប៊ុក http://www.facebook.com/soundskoolmusic/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]