ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids រដូវកាលទី១ ប្អូនប្រុសឡុង លីគ័ង្គ ក្រោយពីប្រលងចប់ភ្លាមឃើញថា ប្អូនប្រុសហាក់ដូចជាមានហាងឆេងខ្លាំង នៅក្នុងការងារសិល្បៈ តែងតែលេចមុខនៅក្នុងកម្មវិធីតន្ត្រីតូច ធំជាច្រើន ទាំងនេះក៏ដោយសារតែសមត្ថភាពដ៏ល្អពីធម្មជាតិ។

តែមួយរយៈពេលចុងក្រោយនេះ ស្រាប់តែមិនសូវឃើញមុខតារាវ័យក្មេងរូបនេះ នៅលើឆាកតន្ត្រីដូចមុននោះទេ ដូច្នោះហើយក៏ធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់គ្រប់គ្នា ថាប្អូនជាប់រវល់សិក្សា ឬក៏យ៉ាងណា។

តែពេលនេះការពិតក៏ត្រូវបានបង្ហាញ ក្រោយបែកធ្លាយរូបភាពក្រៅឆាករបស់តារារូបនេះ នៅក្នុងសកម្មភាពថតរឿងភាគថ្មីមួយឲ្យផលិតកម្មហង្សមាស ជាមួយនឹងតារាល្បីៗជាច្រើន ដែលមានការចូលរួមពីតារាល្បីៗជាច្រើននៅក្នុងនោះ។ មិនត្រឹមតែប៉ុណ្ណោះ រឿងមួយនេះអ្នកគាំទ្រក៏សង្ឃឹមថា នឹងទទួលបានការគាំទ្រខ្លាំង ព្រោះថានេះជារឿងដំបូងហើយដែល ក្មេងប្រុសរូបនេះលេចមុខសម្តែង។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់ប្អូនពិតជាសប្បាយចិត្តយ៉ាងខ្លាំង ខណៈពេលដែលឃើញប្អូនប្រុសមិនត្រឹមតែជោគជ័យ នៅក្នុងការងារជាតារាចម្រៀង តែពេលនេះស្រាប់តែលេចមុខមកធ្វើជាតារាសម្តែង ទាំងវ័យក្មេងវិញម្តង ពិតជាមិនធម្មតានោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្អូនប្រុសឡុង លីគ័ង្គ
ប្អូនប្រុសឡុង លីគ័ង្គ
ប្អូនប្រុសឡុង លីគ័ង្គ
ប្អូនប្រុសឡុង លីគ័ង្គ
ប្អូនប្រុសឡុង លីគ័ង្គ
ប្អូនប្រុសឡុង លីគ័ង្គ
សកម្មភាពថតរឿងថ្មីរបស់ លីគ័ង្គ
សកម្មភាពថតរឿងថ្មីរបស់ លីគ័ង្គ
សកម្មភាពថតរឿងថ្មីរបស់ លីគ័ង្គ
សកម្មភាពថតរឿងថ្មីរបស់ លីគ័ង្គ
សកម្មភាពថតរឿងថ្មីរបស់ លីគ័ង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ