យោងទៅតាមសារព័ត៌មានរបស់ម៉ែលឌេលី បានឲ្យដឹងថាតារាសម្ដែងស្រីហុងកុង ខារីណា (Carina Lau ) បានធ្វើការផ្សព្វផ្សាយ និងបកស្រាយចម្ងង់ខ្លះៗជាភាសាចិននៅក្នុង ទស្សនាវដ្ដីមួយ ដែលទើបតែបោះពុម្ពចេញផ្សាយ កាលពីដើមខែនេះ។

តារាដ៏ល្បីមួយរូបនេះបាននិយាយប្រាប់ ទៅកាន់សារព័ត៌មានថា អ្វីដែលនាងត្រូវធ្វើជារៀងរាល់ថ្ងៃនោះ គឺការបែងចែកពេលវេលា ឲ្យបានច្បាស់លាស់ ហើយនាងក៏មិនដែលបោះបង់ចោលគ្រួសារនោះផងដែរ។ នាងបានបន្ដថា នាងគឺជាមនុស្សម្នាក់ដែលសាមញ្ញ និងចង់រស់នៅដោយ ជីវភាពធម្មតាដូចគ្នា។  

នៅក្នុងសារព័ត៌មានបានបញ្ជាក់ថាបន្ថែមថា អ្វីដែលសំខាន់ គឺប្រហែលជាទស្សនិកជនបានឃើញមុខមាត់ និងអត្ដចរិកនាង តែនៅក្នុងសាច់រឿងប៉ុណ្ណោះ មិនដែលបានឃើញនូវអ្វីដែលនាងបានធ្វើ នៅក្នុងជីវិតពិតនោះទេ។ ទោះជាយ៉ាងណា តារាស្រីអាយុ ៤៧ឆ្នាំ ត្រូវបានសាធារណៈជនជា ច្រើនដឹងថា នាងបានរស់នៅជាមួយនឹង Tony Leung ដែលអ្នកទាំងពីរ តែងតែចេញទៅដើរលេងខាងក្រៅ ជាមួយគ្នាបន្ទាប់ពី តារាស្រីនេះសម្រាកពីសិល្បះ។

សូមមើលរូបភាពខាងក្រោម៖











កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]