ដើម្បីទទួលបានគុណភាពជីវិតមួយដែលល្អទាំងផ្លូវកាយនិងផ្លូវចិត្ត យើងចាំបាច់ត្រូវមានការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ មានពេលលំហែកាយ ឬលេងកីឡាជាដើម។ មិនអាចខ្វះបានទៀតនោះ គឺរបបអាហារដែលមានសារជាតិគ្រប់គ្រាន់ដែលខ្លួនប្រាណយើងត្រូវការ។  ការរួមបញ្ចូលនូវភេសជ្ជៈធម្មជាតិក្នុងរបបអាហាររបស់យើងក៏ជាកត្តាមួយពុំគួររំលងផងដែរ។

ខាងក្រោមជាភេសជ្ជៈបែបធម្មជាតិទាំង៧មុខ ដែលងាយរកងាយផឹក និងផ្តល់អត្ថប្រយោជន៍ទ្វេដង៖

១. ទឹក

ទឹកជាជម្រើសទី១ដែលពុំអាចខ្វះបាន ព្រោះខ្លួនប្រាណយើងត្រូវការទឹកដើម្បីឲ្យយើងរស់រានមានជីវិត។

ទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ  ជួយដល់ការស្រូបវីតាមីនសេ និងបេ  ហើយជួយដល់ការច្រោះជាតិពុលក្នុងខ្លួន ព្រោះឈាមក្នុងខ្លួនរបស់យើងបង្កឡើងដោយទឹកដល់ទៅ ៩២ភាគរយ។

រូបតំណាង

២. ទឹកក្រូចឆ្មារ

ទឹកក្រូចឆ្មារជាប្រភពនៃវីតាមីនសេ  ចូលរួមចំណែកប្រឆាំងមេរោគ ធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។  វាក៏ជួយដល់ការរំលាយអាហារ និងសម្អាតជាតិពុលពីក្នុងសរីរាង្គថ្លើមទៀតផង។

រូបតំណាង

៣. ទឹកដូង

ទឹកដូងសំបូរសារជាតិអេឡិចត្រូលីតពីធម្មជាតិ ហើយវាជាសារជាតិដ៏សំខាន់សម្រាប់រាងកាយយើង ល្អនៅពេលខ្វះជាតិទឹកក្រោយការហាត់ប្រាណ លេងកីឡា ឬការងារពលកម្មជាដើម។  ក្រៅពីនេះទឹកដូងក៏សំបូរទៅដោយជាតិម៉ាញេស្យូមដែលផ្តល់លំនឹងក្នុងខ្លួនយើងផងដែរ។

រូបតំណាង

៤. តែបៃតង

តែបៃតងធម្មជាតិសុទ្ធពុំមានលាយជាតិផ្អែម ឬសារធាតុផ្សំដទៃបន្ថែម គឺជាជម្រើសមួយល្អដែលគប្បីរួមបញ្ចូលក្នុងរបបអាហារ។ នៅក្នុងតែបៃតងមានសារធាតុកាហ្វេអ៊ីនជួយបង្កើនស្មារតី និងការផ្តោតអារម្មណ៍បានល្អ។

ជាពិសេសវាសំបូរទៅដោយសារធាតុប្រឆាំងនឹងការខូចខាតកោសិកា ដែលជួយការពារយើងពីកាំរស្មីព្រះអាទិត្យស្វាយអ៊ុលត្រា លើកកម្ពស់សុខភាពមាត់ធ្មេញនិងអញ្ចាញ កាត់បន្ថយការរលាក និងបង្កើនមេតាបូលីសក្នុងរាងកាយទៀតផង។ 

រូបតំណាង

៥. ទឹកខ្ញី

ទឹកខ្ញីក្តៅអ៊ុនៗគឺល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ។ ខ្ញីជួយទៅដល់បញ្ហាសុខភាពជាច្រើនទៀតដូចជា បំបាត់នូវអារម្មណ៍ចង់ក្អួតចង្អោរ ជាថ្នាំទិព្វធម្មជាតិលេខមួយប្រឆាំងជំងឺផ្តាសាយហៀរសំបោរ ថែមទាំងប្រឆាំងនឹងការរលាកទៀតផងដែលអាចជួយដល់ការឈឺសន្លាក់ដៃជើង។

រូបតំណាង

៦. ទឹកផ្លែទទឹម

ការសិក្សាស្រាវជ្រាវផ្នែកចំណីអាហារបានបង្ហាញថា ផ្លែទទឹមសំបូរទៅដោយសារធាតុប្រឆាំងនឹងការខូចខាតកោសិកាដែលគេហៅថាអង់ទីអុកស៊ីដង់ដែលការពារនឹងការរលាក ជំងឺបេះដូង ជាពិសេសប្រឆាំងការវិវឌ្ឍនៃជំងឺមហារីកសួត និងជំងឺមហារីកប្រូស្តាត៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]