ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាសម្តែងនិយមស្លៀកពាក់ស៊ិចស៊ីអ្នកនាងសុខ ស្រីម៉ុច ហៅជីដូន កាកី តែងតែបង្ហាញភាពស៊ិចស៊ីជានិច្ច ទោះបីជាមានពាក្យពេចន៍រិះគន់ពីមហាជនជាច្រើន យ៉ាងណាក្តី។

មិនត្រឹមតែប៉ុណ្ណោះ ការស្លៀកពាក់ដ៏ស៊ិចស៊ីរបស់នាង ក៏ក្លាយទៅជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនផងដែរ ព្រោះថារូបរាងសម្រស់របស់នាង នៅតែស្រស់ស្អាតក្មេងជាងវ័យ មិនចាញ់ក្រមុំៗប៉ុន្មាននោះទេ។

តែជាក់ស្តែងកាលពីពេលប៉ុន្មានម៉ោងមុននេះ តារាស្រីរូបនេះបានបញ្ចេញរូបភាពជាច្រើនសន្លឹកក្នុងពិធីភ្ជាប់ពាក្យមួយ ធ្វើឲ្យអ្នកគាំទ្របាននាំគ្នាសរសើរដល់រូបនាងគ្រប់គ្នា។ជាមួយគ្នានេះ នាងបានស្លៀកពាក់នៅក្នុងឈុតប្រពៃណី ពណ៌មាសយ៉ាងសមរម្យ មើលទៅពិតជាសុភាព ដោយមិនបង្ហាញនូវភាពស៊ិចស៊ីដូចមុនៗទេ។

ហេតុដូច្នោះហើយទើប អ្នកគាំទ្រពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលតែងតែផ្លាស់ប្តូរ ការតែងខ្លួនទៅតាមស្ថានភាពបានយ៉ាងល្អ ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

សុខ ស្រីម៉ុច
សុខ ស្រីម៉ុច
សុខ ស្រីម៉ុច
សុខ ស្រីម៉ុច
សុខ ស្រីម៉ុច
សុខ ស្រីម៉ុច ក្នុងឈុតប្រពៃណី
សុខ ស្រីម៉ុច ក្នុងឈុតប្រពៃណី
សុខ ស្រីម៉ុច ក្នុងឈុតប្រពៃណី
សុខ ស្រីម៉ុច ក្នុងឈុតប្រពៃណី
សុខ ស្រីម៉ុច ក្នុងឈុតប្រពៃណី
សុខ ស្រីម៉ុច ក្នុងឈុតប្រពៃណី
សុខ ស្រីម៉ុច ក្នុងឈុតប្រពៃណី
សុខ ស្រីម៉ុច ក្នុងឈុតប្រពៃណី
សុខ ស្រីម៉ុច ក្នុងឈុតប្រពៃណី
សុខ ស្រីម៉ុច ក្នុងឈុតប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]