បើយោងតាមអង្គការសុខភាពពិភពលោក បានឲ្យដឹងថា មានមនុស្សប្រមាណ ១៥លានលាននាក់ជារៀងរាល់ឆ្នាំ រងគ្រោះពីជំងឺស្ទះសរសៃឈាមខួរក្បាល ដោយក្នុងនោះប្រហែល ៥លាននាក់ត្រូវបានស្លាប់ ហើយ៥លាននាក់ទៀតត្រូវពិការអស់មួយជីវិត ដោយសារខួរក្បាលរងការខូចខាចធ្ងន់ធ្ងរប៉ះពាល់ចំផ្នែកសំខាន់ៗ។

ភាគច្រើននៃជំងឺស្ទះសរសៃឈាម បានបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តាលមកពីផ្នែកណាមួយនៃប្រព័ន្ធចរន្តឈាមបានកក ហើយដុំឈាមកកនោះ បានធ្វើដំណើររហូតដល់ទៅជាប់នៅតាមសរសៃឈាមតូចល្អិតឆ្មារបំផុត (ហៅថា Capillary) ជាពិសេសកាលណាវាស្ទះនៅសរសៃឈាមនៃខួរក្បាល អាចបណ្តាលឲ្យសន្លប់ភ្លាមៗ និងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាពិការមួយជីវិត ជាដើម។

វាមានកត្តាជាច្រើនដែលបានចូលរួមចំណែកបង្កជំងឺស្ទះសរសៃឈាមដូចជា កត្តានៃរបបអាហារដែលសម្បូរដោយកូលេស្តេរ៉ុល  កត្តារស់នៅ ការប្រើប្រាស់ថ្នាំជក់ និង ការពុំធ្វើលំហាត់ប្រាណ ជាដើម។

បើទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវថ្មីមួយពីមហាវិទ្យាល័យ Imperial College London នៅចក្រភពអង់គ្លេស បានបង្ហាញនូវកត្តាថ្មីមួយទៀត ដែលជាទំនាក់ទំនងនៃកម្រិតជាតិដែកខ្ពស់ក្នុងឈាមជាមួយនឹងហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាល។

លោកវេជ្ជបណ្ឌិត Dipender Gill សាស្ត្រាចារ្យនៃ Imperial College London បានឲ្យដឹងថា "បើទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសិក្សាដំណាក់កាលដំបូងបំផុតប៉ុណ្ណោះ ហើយទាមទារការសិក្សាជាច្រើនបន្ថែមទៀតក្នុងការសន្និដ្ឋានឲ្យបានច្បាស់លាស់ ហើយយើងក៏មិនអាចយកការសន្និដ្ឋានមួយនេះជាភស្តុតាងក្នុងការចៀសវាង ឬកាត់បន្ថយរបបអាហារសម្បូរជាតិដែកដែរ ពីព្រោះសារធាតុដែកក៏មានសារៈសំខាន់និងជាតម្រូវការរបស់រាងកាយផងដែរ។  ជាក់ស្តែង ការដឹកជញ្ចូនអុកស៊ីសែន និងសារធាតុចិញ្ចឹមរបស់កោសិកាឈាមក្រហម អាចដើរទៅបានក៏ដោយសារសារធាតុដែកនេះផងដែរ។

ដូច្នេះការសិក្សាជាច្រើនបន្ថែមទៀតទៅលើទំនាក់ទំនងមួយនេះ ចាំបាច់ត្រូវតែមាន មុននឹងអាចកំណត់ជាការបាន ពីព្រោះវាអាចមានកត្តាលាយឡំផ្សេងទៀត ដែលអាចបង្កជាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនេះផងដែរ ជាពិសេសកត្តារស់នៅ រាប់តាំងពីការហូបចុកជាដើម៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]