សំរាប់ប្រិយមិត្តដែលស្នេហាវិស័យបាល់ទាត់ ជាពិសេស Premier League នោះ ច្បាស់ជាចង់ដឹងហើយថា ទីផ្សារដោះដូរកីឡាករ ក្នុងពេលខាងមុខនេះ យ៉ាងណាខ្លះ ក៏ដូចជាលីកដទៃៗទៀតដែរ ព្រោះមានក្រុមជាច្រើន កំពុងតែធ្វើការ ប្រទាញប្រទង់គ្នា យ៉ាងខ្លាំង ដើម្បីទិញកីឡាករដែលខ្លួនចង់បាន មកលេងឲ្យ ក្លឹបរបស់ខ្លួន។

យ៉ាងណាមិញ សំរាប់លីកនៅអង់គ្លេសវិញ ក៏មិនខុសគ្នានោះដែរ ដោយមានការដោះដូរ ទិញ លក់ យ៉ាងសកម្មផងដែរ មិនថា ក្លឹបធំ ឬ ក្លឹបតូច ឡើយ សុទ្ធតែធ្វើការពង្រឹងសមត្ថភាពក្លឹប របស់ខ្លួនរៀងៗខ្លួន។ ហើយនៅខាងក្រោមនេះ ជាព័ត៌មានមួយចំនួនទាក់ទងនឹងការ ទិញ លក់ របស់ក្លឹបនានា ក្នុងប្រទេសអង់គ្លេស នាពេលខាងមុខដែលបានធ្វើការចរចារគ្នារួចរាល់ ហើយនោះ ដោយមានបញ្ជាក់ពីឈ្មោះក្លឹប និងតម្លៃផងដែរ។

ARSENAL

ចូល ៖ គ្មាន

ចេញ ៖ Marouane Chamakh ទៅកាន់ West Ham (ខ្ចីជើង), Johan Djourou ទៅកាន់ Hannover 96 (ខ្ចីជើង)

CHELSEA

ចូល ៖ Demba Ba ទិញពី Newcastle តម្លៃ ៧.៥លានផោន

ចេញ ៖ Daniel Sturridge លក់ទៅ Liverpool តម្លៃ ១២លានផោន

FULHAM

ចូល ៖ Chris David ទិញពី FC Twente តម្លៃ មិនត្រូវបានបង្ហើបអោយដឹង

ចេញ ៖ គ្មាន

LIVERPOOL

ចូល ៖ Daniel Sturridge ទិញពី Chelsea តម្លៃ ១២លានផោន

ចេញ ៖ Joe Cole លក់ទៅ West Ham តម្លៃ Free , Adam Morgan ទៅកាន់ Rotherham (ខ្ចីជើង)

MAN CITY

ចូល ៖ គ្មាន

ចេញ ៖ Luca Scapuzzi ទៅកាន់ Varese (ខ្ចីជើង)

MAN UTD

ចូល ៖ គ្មាន

ចេញ ៖ Angelo Henriquez ទៅកាន់ Wigan (ខ្ចីជើង) , Josh King លក់ទៅ Blackburn តម្លៃ មិនត្រូវបានបង្ហើបអោយដឹង

NEWCASTLE

ចូល ៖ Mathieu Debuchy ទិញពី Lille តម្លៃ ៥.៥លានផោន

ចេញ ៖ Demba Ba លក់ទៅ Chelsea តម្លៃ ៧.៥លានផោន

QPR

ចូល ៖ Tal Ben Haim (free agent)

ចេញ ៖ Michael Harriman ទៅកាន់ Wycombe (ខ្ចីជើង)

READING

ចូល ៖ Hope Akpan លក់ទៅ Crawley តម្លៃ មិនត្រូវបានបង្ហើបអោយដឹង

ចេញ ៖ Dominic Samuel ទៅកាន់ Colchester (ខ្ចីជើង)

SOUTHAMPTON

ចូល ៖ គ្មាន

ចេញ ៖ Sam Hoskins ទៅកាន់ Stevenage (ខ្ចីជើង)

STOKE CITY

ចូល ៖ គ្មាន

ចេញ ៖ Danny Higginbotham ទៅកាន់ Sheffield United (ខ្ចីជើង)

TOTTENHAM

ចូល ៖ Lewis Holtby មកពី Schalke តម្លៃ Free

ចេញ ៖ គ្មាន

WEST BROM

ចូល ៖ គ្មាន

ចេញ ៖ Chris Wood លក់ទៅ Leicester តម្លៃ មិនត្រូវបានបង្ហើបអោយដឹង

WEST HAM

ចូល ៖ Joe Cole មកពី Liverpool តម្លៃ Free , Sean Maguire ទិញពី Waterford តម្លៃ មិនត្រូវបានបង្ហើបអោយដឹង , Marouane Chamakh មកពី Arsenal (ខ្ចីជើង)

ចេញ ៖ គ្មាន

WIGAN

ចូល ៖ Angelo Henriquez មកពី Man Utd (ខ្ចីជើង) , Roger Espinoza មកពី Sporting Kansas City (Free)

ចេញ ៖ គ្មាន


កំណត់សម្គាល់៖ (មានសុពលភាព ចាប់ពីថ្ងៃទី ១ ខែកក្កដា ២០១៣)

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]