អង់គ្លេស៖ ឧទ្ធម្ភាគចក្រមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ម្ចាស់ក្លិបបាល់ទាត់ Leicester City គឺលោក Vichai Srivaddhanaprabha បានឆេះសន្ធោរសន្ធៅបន្ទាប់ពីធ្លាក់នៅចំណតឡាននៃកីឡដ្ឋាន King Power ក្រោយចេញដំណើរពីក្នុងទីលានបាល់ទាត់ កាលពីរាត្រីថ្ងៃសៅរ៍ម្សិលមិញទៅនេះ។

ការផ្ទុះឧទ្ធម្ភាគចក្រក្រោយពីធ្លាក់

សាក្សីមួយចំនួនបានរាយការណ៍ថាបានឃើញកន្ទុំរុយប្រភេទ Augusta Westland AW-169 នេះមានបញ្ហាម៉ាស៊ីន ហើយស្លាបវិលបាត់ម្ចាស់ការភ្លាមៗក្រោយហោះចេញពីរង្វង់ចំណត។

ទោះយ៉ាងណា ស្ថានភាពរបស់មហាសេដ្ឋីជនជាតិថៃដែលជាម្ចាស់ក្លិប ពុំទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេជឿថាលោកកំពុងជិះនៅលើនោះ មុនពេលឧបទ្ទវហេតុនេះបានកើតឡើង។ នេះបើយោងតាមក្រុមអ្នកវិភាគកីឡាក្នុងកីឡដ្ឋានដែលមើលឧទ្ធម្ភាគចក្រផ្ទាល់ភ្នែកពេលចេញដំណើរ។

អ្វីដែលគួរឱ្យតក់ស្លុតនោះគឺ គេអាចឮសំឡេងនៃការផ្ទុះយានជំនិះខាងលើ ពីក្នុងកម្មវិធីផ្សាយក្រោយបញ្ចប់ការប្រកួត ហើយអ្នកចាំទីប្រចាំក្លិបឈ្នះជើងឯក Premier League ក្នុងរដូវកាល ២០១៥-២០១៦ គឺកីឡាករ Kasper Schmeichel ត្រូវបានរាយការណ៍ថាបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក រួចស្រក់ទឹកភ្នែកដោយក្តីរន្ធត់ភ្លាមៗ។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងក្រោយពីការប្រកួតរវាងក្រុម Leicester City ទល់នឹងក្រុម West Ham United ដោយលទ្ធផល ១-១ កាលពីយប់មិញនេះ៕ 

ឧទ្ធម្ភាគចក្រមុនពេលធ្លាក់
ការផ្ទុះឧទ្ធម្ភាគចក្រក្រោយពីធ្លាក់
ការផ្ទុះឧទ្ធម្ភាគចក្រក្រោយពីធ្លាក់
ឧទ្ធម្ភាគចក្ររលត់ក្រោយពីឆេះខ្ទេច
ឧទ្ធម្ភាគចក្ររលត់ក្រោយពីឆេះខ្ទេច
ក្រុមពន្លត់អគ្គិភ័យ
លោក Vichai Srivaddhanaprabha
ក្លឹប Leicester City ឈ្នះជើងឯក ២០១៥-២០១៦
ក្រុមអ្នកវិភាគដែលមើលឧទ្ធម្ភាគចក្រមុនចេញដំណើរ
ទីតាំងចេញដំណើរ និងទីតាំងធ្លាក់

វីដេអូមុនកើតហេតុ៖

វីដេអូក្រោយកើតហេតុ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]