បារាំង៖ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា តារាសម្តែងស្រីដ៏មានរូបសម្រស់ស្រស់ស្អាតកញ្ញាមាន សូនីតា មិនត្រឹមតែជាតារាដែលមានសមត្ថភាពល្អនៅក្នុងការសម្តែងនោះទេ តែនាងក៏ជាថៅកែស្រីវ័យក្មេងម្នាក់ ដែលតែងតែយកក្រមាខ្មែរយកមកច្នៃ។

ទន្ទឹមនឹងនេះផងដែរ តារាស្រីរូបនេះតែងតែបង្ហាញនូវម៉ូតសម្លៀកបំពាក់ប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ជានិច្ច រហូតធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់នាងតែងតែសរសើរ ពីភាពឆ្លាតនៅក្នុងការច្នៃប្រឌិតម៉ូតសម្លៀកបំពាក់ ដែលពោរពេញដោយអត្ថន័យ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះតារាស្រីរូបស្រស់ បានបង្ហាញឈុតរ៉ូបមួយឈុតទៀត ដែលបង្កប់ទៅដោយអត្ថន័យ និងពិតជាស្អាត ប្លែកជាងមុនទៅទៀត មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីឃើញឈុតមួយនេះ អ្នកគាំទ្រក៏បានសរសើរដល់នាង ដែលទោះបីជាតារាសម័យ យ៉ាងណាក្តី តែនៅពេលដែលច្នៃសម្លៀកបំពាក់ម្តងៗ តែងតែបង្កប់អត្ថន័យនៃសិល្បៈបុរាណជានិច្ច។

ដោយក្នុងនោះ នាងក៏បានច្នៃឡើងជាមួយស្បែកតូចអប្សរា យ៉ាងស្រស់ស្អាត គួរឲ្យទាក់ទាញ បូករួមនឹងមុខមាត់ ក៏ដូចជារូបរាងដ៏ស្រស់សោភាពីធម្មជាតិរបស់នាង កាន់តែស្អាតខ្លាំងនៅពេលដែលស្លៀកឈុតមួយនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា ក្នុងឈុតច្នៃថ្មី
មាន សូនីតា ក្នុងឈុតច្នៃថ្មី
មាន សូនីតា ក្នុងឈុតច្នៃថ្មី
មាន សូនីតា ក្នុងឈុតច្នៃថ្មី
មាន សូនីតា ក្នុងឈុតច្នៃថ្មី
មាន សូនីតា ក្នុងឈុតច្នៃថ្មី
មាន សូនីតា ក្នុងឈុតច្នៃថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា