កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌ Bloomberg បានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិចយក្ស Samsung នឹងដាក់លក់ទូរស័ព្ទដែលអាចបត់បានជាមួយនឹង Galaxy S10 នៅដើមឆ្នាំ ២០១៩ ខាងមុខនេះ។

រួបតំណាង

Samsung គ្រោងផលិតទូរស័ព្ទដែលអាចបត់បាននេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

តាមប្រភពដដែរ បានរាយការណ៍ឲ្យដឹងថា Samsung កំពុងតែអភិវឌ្ឍន៍ទូរស័ព្ទដែលអាចបត់បាននេះ ហើយបានដាក់ឈ្មោះកូដសង្ងាត់ឲ្យវាថា “Winner”

ក្រុមហ៊ុន Samsung បានធ្វើតេស្តសាកល្បងលើយន្តការបត់បែនរបស់ទូរស័ព្ទនេះជាង ២០០,០០០ ដង ហើយវាបានជាប់កម្រិតភាពធន់។ នេះបើយោងតាមសារព័ត៌មាន Bloomberg ។ 

គំរូទូរសព្ទដែលអាចបត់បានរបស់ Samsung

Samsung ក៏បាននឹងកំពុងសហការណ៍ជាមួយក្រុមហ៊ុន Google ដើម្បីអភិវឌ្ឍន៍ Version ពិសេសសម្រាប់ទូរស័ព្ទ Andriod មួយនេះផងដែរ។

គួររម្លឹកផងដែរថា កាលពីឆ្នាំ ២០១២ កន្លងទៅនេះ Samsung ក៏បានបញ្ចេញគំរូអេក្រង់ OLED ដែលអាចបត់បែនបាន ហើយបានផ្សព្វផ្សាយពាណិជ្ជកម្មមួយដើម្បីអួតផលិតផលរបស់ខ្លួនថាអាចបត់បែនបានកាលពីឆ្នាំ ២០១៤។

ចាប់តាំងពីពេលនោះមក ក៏មានពាក្យចចាមអារ៉ាមថាក្រុមហ៊ុន Samsung នឹងចេញលក់ទូរស័ព្ទដែលអាចបត់បានឆាប់ៗនេះ។

របាយការណ៍មួយពីកាសែត Wall Street Journal ក្នុងខែកក្កដា បានឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងផលិតឧបករណ៍មួយឈ្មោះកូដសង្ងាត់ថា "Winner" ដែលជាអេក្រង់អាចបត់បានពាក់កណ្តាលដូចជាកាបូបលុយអីចឹង។

យ៉ាងណាមិញ នៅឆ្នាំ ២០១៩ ខែមុខនេះ យើងនឹងរំពឹងទុកថា នឹងឃើញទូរស័ព្ទដែលអាចបត់បាន និងGalaxy S10 ពីក្រុមហ៊ុន Samsung៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]