(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្ដែង មិនសូវបានបង្ហាញវត្តមានក្នុងសង្វៀនសិល្បៈ អ្នកនាង ឡាយ លក្ខិណា ថ្មីៗនេះ បែរជាមានឱកាសធំបានដឹកដៃប្រុសក្មេង គឺតារាចម្រៀង លោក នៅ ស៊ីនឿន ដើម្បីរួមគ្នាទៅសម្ដែងជាលើកដំបូង នៅលើទឹកដីនៃប្រទេសកាណាដា ក្នុងនោះពួកគេទាំងពីរ បានត្រៀមនូវបទចម្រៀង និងស្ទីលប្លែកៗថ្មីជាច្រើន ដើម្បីបម្រើអារម្មណ៍ ដល់បងប្អូនខ្មែរ ដែលកំពុងរង់ចាំទស្សនា នៅទីនោះ។

នេះអាចចាត់ទុកថា ជាលើកទីមួយហើយ សម្រាប់អ្នកនាង ឡាយ លក្ខិណា ដែលត្រូវទៅច្រៀងសម្តែងនៅក្រៅប្រទេស ខណៈដែលមុននេះ មានព័ត៌មានថា អ្នកនាង ឡាយ លក្ខិណា ត្រូវទៅច្រៀងសម្តែងនៅអាមេរិក តែដល់ពេលចេញដំណើរ បែរជាត្រូវចេញទៅកាណាដា ទៅវិញ។

តារាចម្រៀង ឡាយ លក្ខិណា បានប្រាប់ឲ្យដឹងមុនពេលចេញដំណើរ ទៅកាណាដាថា នាងនឹងត្រូវចេញសម្តែងជាលើកដំបូង នៅប្រទេសកាណាដា ជាមួយលោក នៅ ស៊ីនឿន នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ ហើយតាមគម្រោង នៅ ស៊ីនឿន ច្រៀងជាមួយអ្នកនាងតែ១ខែទេ ហេតុនេះហើយអ្នកនាងត្រូវច្រៀង ជាមួយតារាចម្រៀងខ្មែរ នៅទីនោះ២ខែ បន្តទៅទៀត ហើយនៅថ្ងៃទី០៥ ខែកុម្ភៈ ទើបអ្នកនាងត្រូវវិលត្រឡប់ មកស្រុកខ្មែរវិញ។

ឡាយ លក្ខិណា បន្ថែមទៀតថា ដោយសារតែអ្នកនាង បានប្រឡូកក្នុងអាជីពសម្តែង និងច្រៀង ជាង១០ឆ្នាំមកហើយ ហេតុនេះការច្រៀងបំពេឲ្យបងប្អូននៅកាណាដា កម្សាន្តនោះ មិនជាឧបសគ្គនោះឡើយ ហេតុនេះហើយ អ្នកនាងមិនមានការព្រួយបារម្ភច្រើននោះទេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការដល់ប្រទេសកាណាដា លើកដំបូងនោះ អ្នកនាងឡាយ លក្ខិណា ត្រូវថតសំឡេងឲ្យក្រុមហ៊ុនមួយឈ្មោះ ស៊ី ប្រូដាក់សិន ដែលដំណាក់កាលដំបូង ក្រុមហ៊ុននេះធ្វើបទឲ្យអ្នកនាង លក្ខិណា ច្រៀង៦បទ តែបទដែលត្រូវថតមាន២បទសិន ហើយនោះគឺជាបទហ៊ីបហប ដែលអ្នកនាងលក្ខិណា មិនដែលជួបប្រទះសោះពីមុន។

អ្នកនាង ឡាយ លក្ខិណា បាននិយាយលាយឡំសំណើចកក្អឹកថា នាងពិតជាត្រូវថតបទ Hip Hob ២បទ ឲ្យខាងផលិតកម្មគេនោះមែន ព្រោះថា ពេលនេះ អ្នកនាងបានក្លាយទៅជាសមាជិក របស់ផលិតកម្មគេនោះហើយ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ ស៊ីនឿន