ចិន៖ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា ចិនគ្រោងដំទ្បើងប្រព័ន្ធទទួលស្គាល់ផ្ទៃមុខ (Facial Recognition Systems) ៤កន្លែងនៅស្ថានីយរថភ្លើងក្រោមដីរបស់ខ្លួន នៅទីក្រុងភាគខាងត្បូងប្រទេសចិន នៅថ្ងៃសុក្រក្រោយ ដើម្បីពន្លឿនការត្រួតពិនិត្យសន្តិសុខ។

រូបតំណាង

តាមប្រភពបានរាយការណ៍ឲ្យដឹងថា អ្នកធ្វើដំណើរទាំងអស់ត្រូវតែចុះឈ្មោះ និងព័ត៌មានផ្សេងៗទៀត រួមទាំងរូបថតរបស់ខ្លួននៅ App មួយមានឈ្មោះថា Metro Guangzhou Subway របស់ប្រទេសចិន។

ខាងក្រុមហ៊ុនស្ថានីយរថភ្លើងបានបញ្ជាក់ថា ដំណើរការនៃការចុះឈ្មោះនេះ គឺស្ម័គ្រចិត្តទេ ហើយព័ត៌មានដែលប្រមូលបាន នឹងត្រូវប្រើសម្រាប់តែការត្រួតពិនិត្យសន្តិសុខប៉ុណ្ណោះ ហើយមិនត្រូវបានបញ្ជូនទៅឱ្យក្រុមហ៊ុនដៃគូនោះទេ។

នៅពេលដែលចុះឈ្មោះហើយ អ្នកដំណើរអាចឆ្លងកាត់បានយ៉ាងលឿន ព្រោះមិនចំណាយពេលក្នុងការត្រួតពិនិត្យសន្តិសុខច្រើននោះទេ។

យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនសម្តែងការមិនពេញចិត្តចំពោះប្រព័ន្ធមួយនេះដែរ ព្រោះពួកគេគិតថា ពួកគេគ្មានភាពឯកជន (Privacy)៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]