សរសៃវ៉ែន ឬហៅថាសរសៃឈាមក្នុងរាងកាយរបស់យើង គឺជាប្រព័ន្ធមួយដ៏ឆ្លាតវៃនៅក្នុងការបញ្ជូនអុកស៊ីហ្សែនពីក្នុងរាងកាយទៅកាន់បេះដូង។ មនុស្សម្នាក់ៗសុទ្ធតែមានសរសៃបែបនេះខ្វាត់ខ្វែងពេញក្នុងរាងកាយតែម្តង ហើយទោះបីជាវាមិនបានលេចស្នាមសរសៃលើរាងកាយក៏មិនមែនបានន័យថាអ្នកគ្មានសរសៃឈាមដែរ ដោយសរសៃឈាមនេះលេចលើស្បែករបស់មនុស្សតាមរបៀបខុសៗគ្នា អ្នកខ្លះក៏មានលេចចេញសរសៃតិច អ្នកខ្លះចេញសរសៃច្រើន ឯអ្នកខ្លះទៀតមិនឃើញសរសៃសោះតែម្តងក៏មានដែរ។

ក្នុងករណីអ្នកមានសរសៃឈាមឡើងប៉ោង ឬមើលឃើញច្បាស់ជាងមនុស្សទូទៅធម្មតា ភាគច្រើនវាមិនមែនជាបញ្ហានោះឡើយ ដោយវាអាចបណ្តាលមកពីមូលហេតុដូចជា៖

សរសៃឈាមក្នុងរាងកាយ

១. មកពីប្រភេទស្បែក

ភាគច្រើនសរសៃឈាមលេចឡើងលើស្បែកច្បាស់ៗ និងប៉ោងធំជាងធម្មតា អាចបណ្តាលមកពីស្បែករបស់អ្នកមានសភាពសខ្ចី ជាជាងអ្នកដែលមានស្បែកខ្មៅ ឬស្រគាំស្រអាប់។ នៅក្នុងនោះផងដែរ អ្នកដែលមានវ័យកាន់តែចាស់ ស្បែកនឹងកាន់តែជ្រួញ ក៏ជាហេតុធ្វើឱ្យសរសៃឈាមលើដៃ ជើង និងផ្នែកខ្លះនៃរាងកាយរីកប៉ោងខុសពីធម្មតា។ បន្ថែមពីនេះ បញ្ហាសរសៃឈាមឡើងប៉ោងនេះក៏អាចបណ្តាលមកពីស្បែករបស់ស្តើងខ្លាំងពេកផងដែរ។

មកពីប្រភេទស្បែក

២. កើតមកពីការហាត់ប្រាណ

រាល់ពេលហាត់ប្រាណយកសាច់ដុំអ្នកនឹងបញ្ចេញថាមពល និងចលនារាងកាយទាំងមូល ដែលជាហេតុធ្វើឱ្យសរសៃឈាមរបស់អ្នករគធំខុសពីធម្មតា។ តែកុំបារម្ភបញ្ហាសរសៃឈាមឡើងប៉ោងលើរាងកាយនេះនឹងបាត់ទៅវិញ បន្ទាប់ពីអ្នកហាត់ប្រាណរួច តែក៏មានអ្នកហាត់កាយសម្បទាយកសាច់ដុំច្រើនដែរ ដែលកើតមានបញ្ហាឡើងប៉ោងសរសៃឈាមពេញរាងកាយនេះតែម្តង។

កើតមកពីការហាត់ប្រាណ

៣. បណ្តាលមកពីមានផ្ទៃពោះ

វាជារឿងធម្មតាដែលមិនមានអ្វីដែលគួរឱ្យបារម្ភទេ នៅពេលដែលសរសៃឈាមរបស់អ្នកស្រាប់តែរីកធំខ្លាំងនៅពេលដែលមានផ្ទៃពោះ ព្រោះថាស្ត្រីមានផ្ទៃពោះគឺមានបរិមាណការដឹកជញ្ជូនឈាមច្រើនជាងស្ត្រីធម្មតា ដើម្បីយកមកចិញ្ចឹមរាងកាយ និងទារកក្នុងផ្ទៃ។

ដូច្នេះប្រសិនជាកាលពីមុន អ្នកគ្មានសរសៃឈាមរីកប៉ោងទេ តែស្រាប់តែចាប់កើតមានពេលមានផ្ទៃពោះនោះ នៅពេលអ្នកសម្រាលបុត្ររួចសរសៃឈាមដែលហើមប៉ោងខុសពីធម្មតានឹងបាត់ទៅវិញដោយឯកឯង។

បណ្តាលមកពីមានផ្ទៃពោះ

៤. មកពីស្គមខ្លាំងពេក

នៅពេលដែលអ្នកស្គមស្គាំងមិនសូវមានសាច់ឈាមដូចគេឯង សរសៃឈាមនឹងចាប់លេចឡើងលើស្បែក ដោយសារតែស្បែករបស់អ្នកមានសភាពស្តើង និងមិនមានសាច់ឈាមគ្រប់គ្រាន់ដែលអាចលុបបំបាត់ស្នាមសរសៃឈាមមួយនេះ។

មកពីស្គមខ្លាំងពេក

៥. អាចបណ្តាលមកពីជំងឺខុសប្រក្រតីមួយចំនួន

ដូចដែលបានរៀបរាប់ខាងលើ ការឡើងសរសៃដៃសរសៃជើងធំខុសពីធម្មតា ភាគច្រើនមិនមែនជារឿងដែលគួរឱ្យបារម្ភនោះឡើយ ប៉ុន្តែវាក៏មានករណីដែលវាអាចជារោគសញ្ញានៃជំងឺមួយចំនួនដែលទាមទារឱ្យអ្នកទៅពិនិត្យនៅមន្ទីរពេទ្យផងដែរ ប្រសិនជាអ្នកចាប់ឡើងសរសៃដៃសរសៃជើង ឬសរសៃឈាមនៃផ្នែករាងកាយមួយចំនួនទៀត លាយឡំនឹងរោគសញ្ញាដូចខាងក្រោមនេះដែលរួមមានដូចជា៖

- ឈឺទ្រូង

- មានដង្ហើមខ្លី

- មានដំបៅជិតសរសៃឈាម ឬសរសៃឈាមហើមប៉ោងខ្លាំង។

ដូច្នេះប្រសិនជាអ្នកមានបញ្ហានេះត្រូវតែប្រញាប់ទៅជួបវេជ្ជបណ្ឌិតជំនាញជាបន្ទាន់ដើម្បីពិនិត្យមើលដោយវាអាចបណ្តាលពី ជំងឺ varicose veins (ជាជំងឺទាក់ទងនឹងសរសៃឈាម) ជំងឺ thrombophlebitis (ទាក់ទងនឹងការស្ទះសរសៃឈាម) និង venous disease (ជំងឺសរសៃវ៉ែន)៕  

អាចបណ្តាលមកពីជំងឺខុសប្រក្រតីមួយចំនួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]