អេស្ប៉ាញ៖ អ្នកចាំទី Thibaut Courtois របស់ក្រុម Real Madrid មានការខឹងសម្បាយ៉ាងខ្លាំង នៅពេលដែលមានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថាក្រុមរបស់គេអាចនឹងបណ្តេញគ្រូបង្វឹកលោក Julen Lopetegui ចេញរួចយកលោក Antonio Conte ឬលោក Jose Mourinho មកដឹកនាំជំនួសវិញ។

Thibaut Courtois

អតីតម្ចាស់ស្រោមដៃមាសប្រចាំនៅលីកកំពូលរបស់អង់គ្លេសកាលពីរដូវកាល ២០១៦-១៧រូបនេះ បាននិយាយនៅក្នុង Twitter របស់គេថា គេពិតជាមានអារម្មណ៏ថាមិនសូវសប្បាយចិត្តនោះទេ ចំពោះអ្នកគាំទ្រដែលនាំគ្នានិយាយថាលោក Antonio Conte ឬលោក Jose Mourinho អាចនឹងមកដឹកនាំក្លិប Real Madrid ក្នុងពេលឆាប់ៗនេះ។

បើតាមសេចរាយការណ៍មួយរបស់ El Pais បានឲ្យដឹង អ្នកចាំទីរបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិករូបនេះបានប្រាប់ទៅកាន់មិត្តរួមក្រុមរបស់គេថា «កុំទាន់ជឿអី» ចំពោះព័ត៌មានដែលថាអតីតគ្រូបង្វឹកទាំងពីររូបនេះរបស់គេអាចនឹងមកដឹកនាំក្រុមថ្មីជំនួសលោក Julen Lopetegui ហើយសូមកុំឲ្យមានរឿងបែបនេះកើតឡើងបន្តទៀតអីព្រោះថា ក្រុម Real Madrid របស់គេកំពុងតែទៅមុនគ្មានអ្វីដែលត្រូវផ្លាស់ប្តូរនោះទេ។

Courtois បានសរសេរថា៖ «ខ្ញុំសូមបដិសេធចំពោះរឿងដែលថាលោក Conte ឬ Mourinho អាចនឹងមកដឹកនាំក្រុម Real Madrid។ វាគ្រាន់តែជាពាក្យកុហកតែប៉ុណ្ណោះ ហើយខ្ញុំពិតជាមានអារម្មណ៏ថាឈឺចាប់ណាស់ក្នុងនាមខ្ញុំជាកីឡាករថ្មីមួយរូប បើសិនជាក្លិបពិតជាចង់ដក Julen មែននោះខ្ញុំស្ម័គ្រនឹងទទួលខុសត្រូវចំពោះគាត់ជានិច្ច ព្រោះថាពួកយើងមិនអាចបាត់បង់គ្រូល្អបានទេ»។

Thibaut Courtois
Thibaut Courtois

គួរឲ្យដឹងថា អ្នកចាំទី Thibaut Courtois ធ្លាប់បានជួយក្រុមតោខៀវ Chelsea ឲ្យឈ្នះនូវពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ២ដងពោលគឺនៅក្រោមការដឹកនាំរបស់លោក Conte រដូវកាល ២០១៤-១៥ និងរដូវកាល ២០១៦-១៧ ដែលមានលោក Jose Mourinho ជាគ្រូបង្វឹក ខណៈពេលដែលរូបគេក៏សម្រេចចាកចេញពីក្រុមយក្សអង់គ្លេសមួយនេះមកចូលរួមជាមួយក្រុមអធិរាជវិញនៅក្នុងរដូវកាលថ្មីជាមួយនឹងតម្លៃ ៣៥លានផោន៕

Thibaut Courtois
Thibaut Courtois

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]