អង់គ្លេស៖ លោក Eric Cantona បានបញ្ជាក់ថា លោក Jose Mourinho មិនសមបង្វឹកនៅក្នុងក្លិបបិសាចក្រហម Manchester United ព្រោះថា លោកសឹងតែទ្រាំមិនបាននោះឡើយ ពេលឃើញទម្រង់លេងរបស់ក្រុមដែលលោកស្រលាញ់ ទៅជាបែបនេះ។ 

លោក Jose Mourinho

វីរបុរសប្រចាំកីឡដ្ឋាន Old Trafford បានបញ្ចេញអារម្មណ៍ឲ្យដឹងថា លោកមានការឈឺចាប់ណាស់ ពេលដែលឃើញក្រុមចាស់របស់លោកបង្ហាញទម្រង់លេងដូចពេលសព្វថៃ្ងនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់។

Man Utd កំពុងឈរនៅលេខរៀងទី១០ ក្នុងតារាង Premier League ហើយទើបនឹងបរាជ័យក្នុងដីខ្លួនឯងក្រោមថ្វីជើងក្រុមសេះបង្កង់ Juventus ដោយលទ្ធផល ១-០ ក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ UEFA Champions League កាលយប់ថៃ្ងពុធ កន្លងទៅ។  

Cantona ដែលស៊ុតបញ្ចូលទីចំនួន ៦៥គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១៤៣ប្រកួត អំឡុងទសវត្សរ៍ទី៩០ បានបន្ថែមនូវខ្លឹមសារមួយចំនួនទៅកាន់លោក Mourinho មុនជំនួបទល់នឹង Everton។ 

Cantona
Cantona

បុរសជនជាតិបារាំងវ័យ ៥២ឆ្នាំរូបនេះបាននិយាយថា «រូបគេ (Mourinho) មិនមែនជាបុរសដែលសមស្របជាមួយក្លិបនោះទេ។ វាជារបៀបដែលអ្នកលេងហើយអ្នកអាចចាញ់ការប្រកួត។ ពេលប៉ះ Juventus ពួកគេលេងឈ្នះ ជាមួយនឹងការគ្រប់គ្រងបាល់ដល់ទៅ ៧០% នៅ Old Trafford។ តើអ្នកអាចស្រមៃមើល ថាតើវានឹងទៅជាយ៉ាងណាបើ Sir Alex ដឹងនាំ»។

«ខ្ញុំឈឺចាប់ ហើយអ្វីដែលធើ្វឲ្យខ្ញុំកាន់តែឈឺចាប់នោះ គឺនៅពេលដែលខ្ញុំឃើញក្រុម Manchester City លេងបាល់យ៉ាងអស្ចារ្យ»៕  

Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]