អេស្ប៉ាញ៖ ជំនួបដ៏ធំនៅក្នុងសប្ដាហ៍នេះ ដែលត្រូវបានគេដាក់ឈ្មោះថា El Clasico ពោលគឺ ការប្រកួតរវាងក្រុម Barcelona ដែលនឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ពួកគេ ស្វាគមន៍ក្រុមអធិរាជស Real Madrid នៅថៃ្ងអាទិត្យ សែ្អកនេះ វេលាម៉ោង ១០:១៥នាទី។ 

Barcelona Vs Real Madrid

ក្រុមអ្នកបុណ្យ ពុំទាន់ស្គាល់ពាក្យថាចាញ់នោះទេក្នុងដីខ្លួនឯងសម្រាប់ការប្រកួត ៤១ដងចុងក្រោយនៃលីកកំពូល La Liga (ឈ្នះ៣៣ ស្មើ៨) ខណៈដែលកំណត់ត្រាដែលពួកគេធើ្វបានល្អជាងនេះ គឺធើ្វបានកាលពីរដូវកាល ១៩៧៧ (៦៧ដង)។

ជំនួប El Clasico សែ្អកនេះ នឹងក្លាយជាជំនួបដែលគ្មាន Cristiano Ronaldo និង Lionel Messi ជាលើកដំបូង ចាប់តាំងពីខែធ្នូ ឆ្នាំ២០០៧ គ្រាដែលក្រុម Real Madrid យកឈ្នះ ១-០ ទៅលើ Barcelona។

ខែ្សប្រយុទ្ធ Luis Suarez បានស៊ុតបញ្ចូលទីចំនួន ៦គ្រាប់ ទល់ Real Madrid ចាប់តាំងពីការបង្ហាញខ្លួនរបស់គេជាលើកដំបូងក្នុងជំនួបនេះ ពីរដូវកាល ២០១៤-២០១៥ ដែលជាចំនួនច្រើនជាងកីឡាករណាៗទាំងអស់។ 

Luis Suarez

Real Madrid បានចាញ់ ២ប្រកួតចុងក្រោយក្នុង La Liga ខណៈដែលពួកគេបានចាញ់ការប្រកួត ៣លើកជាប់ៗគ្នានៅក្នុងការប្រកួតកាលពីខែឧសភាឆ្នាំ ២០០៩។

Real Madrid នឹងលេងដោយគ្មាន Cristiano Ronaldo ចាប់តាំងពីរូបគេផ្ទេរទៅកាន់ក្រុម Juventus។ ក្នុងអំឡុងពេលរបស់គេក្នុងទីក្រុងម៉ាឌ្រីដ Real បានឈ្នះពីរប្រកួតជាមួយ Barcelona ដោយគ្មានខ្សែប្រយុទ្ធព័រទុយហ្គាល់ ដោយឈ្នះ ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ឆ្នាំ២០១៥ និង ២-០ នៅក្នុងឆ្នាំ២០១៧ ក្នុងពានរង្វាន់ Supercopa៕ 

Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]