ភ្នំពេញ៖ ជាការពិតណាស់ បន្ទាប់ពីលោក ហេង ដែលត្រូវជាគូស្នេហ៍របស់តារាពហុជំនាញ លោក ម៉ា ដូណា បានបង្ហោះសារពីទំនាក់ទំនងស្នេហារវាងអ្នកពីរ បានឈានដល់ការមិនចុះសម្រុងគ្នា ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

ជាក់ស្ដែង បើយោងតាមសារនៅលើបណ្ដាញសង្គម កាលពីម្សិលមិញនេះ លោក ហេង បានសរសេររៀបរាប់ពីដើមហេតុ ដែលបណ្ដាឲ្យទំនាក់ទំនងរវាងអ្នកទាំងពីរ កើតមានបញ្ហានឹងគ្នាបែបនេះ ក៏ព្រោះតែការប្រចណ្ឌ និងការមិនយល់ចិត្តគ្នាជាច្រើនផងដែរ។

យ៉ាងណាមិញ អ្វីដែលរឹតតែធ្វើឲ្យមហាជនមានក្ដីអាណិតនោះ ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ គូស្នេហ៍វ័យក្មេងលោក ម៉ា ដូណា បានបង្ហោះវីដេអូ និងសរសេររៀបរាប់ថា៖

«ត្រូវតែចេះទទួលយកការពិត ពេលនេះម៉ោងនេះ ខ្ញុំក្លាយជាមនុស្សដទៃ ហើយខ្ញុំក៏ពិបាកទទួលយកអារម្មណ៍មួយនេះខ្លាំងបំផុត ប៉ុន្តែនៅលើលោកនេះអ្វីក៏អាចកើតឡើងបានដែរ ខ្ញុំយំនៅពេលនេះបញ្ជាក់ថា ខ្ញុំនឹងរឹងមាំនៅថ្ងៃបន្ទាប់ ហើយទឹកភ្នែកបុរសម្នាក់នេះ គឺបញ្ជាក់ពីក្ដីស្រលាញ់ពិតប្រាកដ មិនមែនជាការស្រលាញ់បោកប្រាស់នោះទេ អរគុណចំពោះការបារម្ភ ពីសំណាក់បងប្អូនសិល្បៈ ក៏ដូចជាមិត្ដរួមការងារទាំងអស់ ដែលបានខ្វាយខ្វល់ពីខ្ញុំ ខ្ញុំនឹងបោះជំហានបន្តទៀតដោយការតស៊ូ ...» ដែលនេះបានធ្វើឲ្យអ្នកទស្សនាជាច្រើន សឹងតែស្រក់ទឹកភ្នែកតាមរូបលោកទៅហើយ។

ជាមួយគ្នានេះដែរ ក៏មានមហាជន និងប្រិយមិត្តហ្វេនៗដែលជាអ្នកគាំទ្រគូស្នេហ៍មួយគូនេះ បានផ្ញើជាសារលើកទឹកចិត្ត និងបានផ្ដល់ជាកម្លាំងចិត្ត ហើយលើសពីនេះទៅទៀតនោះ គេក៏សង្ឃឹមថាគូស្នេហ៍មួយគូនេះ នឹងរកដំណោះស្រាយ នឹងត្រលប់មកស្រលាញ់គ្នាជាថ្មីវិញផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
គូស្នេហ៍ ម៉ា ដូណា
គូស្នេហ៍ ម៉ា ដូណា
គូស្នេហ៍ ម៉ា ដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា