អេមេរិក៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុម D.C. United កីឡាករ Wayne Rooney ថាគេមិនបានចាប់អារម្មណ៏ទៅនឹងការវិលត្រលប់ទៅលេងនៅតំបន់អឺរ៉ុបក្នុងលក្ខខណ្ឌខ្ចីជើងនោះទេ។

Wayne Rooney
Wayne Rooney

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United នេះបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថាគេនឹងជួយក្រុមថ្មីរបស់គេឲ្យវិលទៅរកលទ្ធផលល្អមួយសម្រាប់រដូវកាលថ្មីនេះក៏ដូចជានៅរដូវកាលក្រោយៗផងដែរ ហើយគេក៏បានបដិសេធទៅនឹងសំណើររបស់ក្លិបមួយចំនួននៅតំបន់អឺរ៉ុបដែលចង់ធ្វើការខ្ចីជើងអតីតប្រធានក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអង់គ្លេស ២០សម័យកាលនេះជាច្រើនដងរួចមកហើយ។

Rooney បានថ្លែងនូវទូរទស្សន៍ ESPN FC ថា៖ «អត់ទេ! ខ្ញុំគិតថាខ្ញុំកំពុងតែប្ដេជ្ញាខ្លួនឯងធ្វើយ៉ាងណាជួយ DC ឲ្យល្អប្រសើរជាងនេះ ហើយនេះជាមូលហេតុដែលខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងឲ្យ DC ។ នៅទីនេះមានបរិយាកាសល្អសម្រាប់ខ្ញុំនិងកូនរបស់ខ្ញុំព្រោះថាគេអាចទៅសាលារៀននៅក្បែរនេះបាន ហើយនឹងទៅលេងក្រុមគ្រួសារ និងមិត្តក្តិមួយចំនួននៅអង់គ្លេសនៅបុណ្យណូអែលនេះ។ ខ្ញុំបានប្តេជ្ញាចិត្តចំពោះ D.C. រួចហើយ ប៉ុន្តែខ្ញុំមិនគិតថាវាត្រឹមត្រូវនោះទេសម្រាប់ការដែលឲ្យខ្ញុំត្រូវធ្វើការវិលត្រលប់ ទៅលេងនៅតំបន់អឺរ៉ុបវិញក្នុងនាមជាកីឡាករខ្ចីជើងជាមួយក្រុមផ្សេងទៀតដូចពីមុន»។

Wayne Rooney
Wayne Rooney

ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំនេះក៏បានបញ្ជាក់នូវក្នុងបទសម្ភាសយ៉ាងច្បាស់ៗថា៖ «ខ្ញុំគិតថាលីកនៅអង់គ្លេសកំពុងតែមានការរីកចម្រើនយ៉ាងអស្ចារ្យដែលសំបូរទៅដោយកីឡាករវ័យក្មេងល្អ ដូច្នេះនេះមិនមែនជាពេលវេលាល្អនោះទេសម្រាប់ខ្ញុំក្នុងវិលត្រលប់ទៅវិញម្ដងទៀត ហើយខ្ញុំអាចនឹងចូលនិវត្តន៏ជាមួយ DC ក្នុងពេលឆាប់ៗនេះ។ ខ្ញុំគ្មានការសោកស្ដាយអ្វីឡើយដែលមិនបានទៅលេងនៅអង់គ្លេសវិញ»៕

Wayne Rooney
Wayne Rooney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]