(ភ្នំពេញ)៖ ក្រោយពីលេចឮនូវខ្យល់ព្យុះព័ត៌មាន អាស្រូវស្នេហារបស់តារាសម្តែងស្រីស្អាត នៅ សូនីតា បច្ចុប្បន្នកំពុងបង្កាត់ភ្លើងស្នេហ៍ យ៉ាងផ្អែមល្ហែមជាមួយនឹង អ្នកដឹកនាំកម្មវិធី ទូរទស្សន៍ដ៏ល្បី ដែលតែងតែមានគូស្នេហ៍ ជាតារាស្រីល្បីៗកន្លងមក គឺលោក ទិត្យ ថាវរិទ្ធ ស្រាប់តែតារាសម្ដែងស្រីរូបនេះហាក់ មានប្រតិកម្មភ្លាមៗ និងបានបង្ហោះសារប្លែកៗតែម្ដង ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ស្រីស្រស់សម្រស់បាន រាងរៅគួរជាទីទាក់ទាញក្រសែភ្នែកបុរសៗ កញ្ញា នៅ សូនីតា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន មានអត្ថន័យយ៉ាងដូច្នេះថា «ប៉ាបានផ្តាំថា ចូរកូនរៀនមើលកំហុសខ្លួនឯងឲ្យច្រើន ជាងរៀនមើលអ្នកដទៃ ទើបកូនអាចច្នៃជីវិតឲ្យកាន់តែជោគជ័យ កូនរៀនបើកចិត្តឲ្យទូលាយ ទទួលយករឿងគ្រប់យ៉ាង ព្រោះបើកូនកាន់តែខ្ពស់ គឺកូនកាន់តែត្រូវខ្យល់បក់ខ្លាំង កូនត្រូវញញឹម ទទួលយកសិរីសួស្តី អ្វីដែលអពមង្គល ចូរកូនជៀសឲ្យឆ្ងាយ»។

យ៉ាងណាមិញ ការលើកឡើងបែបនេះ ពីសំណាក់ តារាសម្ដែង ស្រីស្រស់សម្រស់បានកញ្ញា មាន សូនីតា បន្ទាប់ពីនាងត្រូវបានគេទម្លាយថា បានបង្កាត់ភ្លើងស្នេហ៍យ៉ាងស៊ីជម្រៅ ជាមួយអ្នកដឹកនាំកម្មវិធី ទូរទស្សន៍ លោក ទិត្យ ថាវរិទ្ធ។ តាមរយៈសាររបស់កញ្ញា នៅ សូនីតា នេះផងដែរ រិតតែធ្វើមហាជន កាន់តែសង្ស័យថា នាងអាចមានទំនាក់ទំនងស្នេហាពិតប្រាកដ ជាមួយនឹងលោក ទិត្យ ថាវរិទ្ធ ព្រោះគ្រាន់តែមានព័ត៌មានចេញមកភ្លាម កញ្ញា នៅ សូនីតា ហាក់បញ្ចេញប្រតិកម្មភ្លាមៗតែម្ដង បើទោះបីជា នៅ សូនីតា និងផលិតករប្រុស ដែលឆ្វាក់តែតារាសម្តែងស្រីល្បីៗ លោក ទិត្យ ថាវរិទ្ធ មិនទាន់ចេញមុខទទួលស្គាល់ និងនៅតែព្យាយាមលាក់បាំង ពីទំនាក់ទំនងនេះក្ដី។

សូមជម្រាបថា អ្នកនិយមតាមដានសកម្មភាពរបស់អ្នកសិល្បៈ បានធ្វើការកត់សម្គាល់ឃើញថា អ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បី ដែលតែងតែមានគូស្នេហ៍ជាតារាស្រីល្បីៗកន្លងមក គឺលោក ទិត្យ ថាវរិទ្ធ បច្ចុប្បន្នកំពុងបង្កាត់ភ្លើងស្នេហ៍ យ៉ាងផ្អែមល្ហែមជាមួយនឹង តារាសម្តែងស្រីស្អាត នៅ សូនីតា។ ទោះបីជាគូស្នេហ៍មួយគូនេះ មិនទាន់បង្ហាញទំនាក់ទំនងស្នេហ៍ ជាសាធារណៈ និងផ្លូវការក្តី ប៉ុន្តែរាល់សកម្មភាពដែលលោក ទិត្យ ថាវរិទ្ធ និង នៅ សូនីតា ធ្វើកន្លងមក មានដូចជាការបណ្តើរគ្នាទៅចូលរួមពិធីផ្សេងទៀត ប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោង ត្រូវបានគេប្រមាញ់បាននិច្ច។ សកម្មភាពទាំងនេះ ត្រូវបានមហាជនលើកឡើងថា វាបានសបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីរកំពុងសាងស្នេហ៍ជាមួយគ្នា ក្នុងលក្ខណៈស៊ីជម្រៅទៅហើយ។

ការលើកឡើងបែបនេះ បន្ទាប់ពីមហាជនមើលឃើញថា នៅក្នុងពិធីមង្គលការមួយ លោក ទិត្យ ថាវរិទ្ធ និងនៅ សូនីតា បានបណ្តើរគ្នាយ៉ាងបើកជំហរ ដោយមិនញញើតភ្នែកមហាជន ដែលចាំតែតាមដានអ្នកទាំងពីរឡើយ ព្រោះបន្ទាប់ពីមានការចុះផ្សារព័ត៌មានថា អ្នកផលិតកម្មវិធី លោក ទិត្យ ថាវរិទ្ធ កំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយនឹងតារាស្រីសំបូរទ្រព្យស្ដុក នៅ សូនីតា រួចមក រាល់សកម្មភាពអ្នកទាំងពីរ ត្រូវបានគេប្រមាញ់បានជាហូរហែ និងបានសបង្ហាញថា ពិតជាផ្អែមល្ហែមមិនចាញ់ស្នេហាយុវវ័យដទៃឡើយ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា