អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho កំពុងតែមានការព្រួយបារម្ភជុំវិញបញ្ហាអ្នកចាំទីឆ្នើម David De Gea អាចនឹងមិនចុះកុងត្រាថ្មី។  

De Gea និង Mourinho

កាលពីខែសីហាកន្លងទៅ ពោលគឺមុននឹងការបើករដូវកាលថ្មី ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester នេះ ជឿជាក់យ៉ាងខ្លាំងថានឹងអាចបន្ដកុងត្រាដ៏អ្នកចាំទីដៃទី១ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ុន្ដែរហូតមកដល់ពេលនេះ ដំណឹងនៃការចុះហត្ថលេខា ប្រែជាស្ងប់ទៅវិញ ក្រោយពីក្រុមបង្ហាញទម្រង់លេងមិនសូវល្អ ដោយចាញ់ និងស្មើជាច្រើនប្រកួត។ 

De Gea កំពុងមានកុងត្រារហូតដល់បញ្ចប់រដូវកាលនេះ ប៉ុន្ដែក្លិបកំពុងគ្រោងនឹងបន្ដកុងត្រារបស់គេរហូតដល់ចុងឆ្នាំ២០២០ តែម្ដង ប៉ុន្ដែសាមីខ្លួននៅពុំទាន់ផ្ដល់ចម្លើយអ្វីនោះទេ ជុំវិញបញ្ហាមួយនេះ។ 

នៅក្នុងបទសម្ភាសមួយឲ្យទូរទស្សន៍ Sky Sports លោក Mourinho បាននិយាយថា៖ «ប្រសិនបើក្លឹបចង់បានភាពល្អប្រសើរជាងនេះ វាមានសារៈសំខាន់ណាស់ដើម្បីរក្សា David ឲ្យនៅបន្ដក្នុងក្លិប»។ 

David De Gea

De Gea ដែលចូលជាមួយ Man Utd កាលពីឆ្នាំ២០១១ ក្រោយប្ដូរពីក្រុម Atletico Madrid ក្នុងតម្លៃជាង ១៨លានផោននោះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀត ដែលមានកុងត្រាត្រូវផុតនៅបំណាច់រដូវកាលនេះ៕ 

David De Gea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]