ភ្នំពេញ៖ បើទោះបីជា តារាសម្តែង សូដា នីតា ឈានចូលវ័យកាន់តែជ្រេ តែងាកមកមើល ទីផ្សារសិល្បៈរបស់នាង គឺនៅតែខ្លាំង និងមានប្រជាប្រិយភាពដដែល។

ជាពិសេស តារាស្រីរូបនេះ ក៏មានចរិតមួយ ខុសពីតារាផ្សេងៗ ត្រង់ថា កញ្ញា មិនសូវចេះអួតប៉ុន្មានទេ រហូតពេលខ្លះ គឹស្ទើរតែមិនដឹងថា កញ្ញា រស់នៅក្នុងផ្ទះធំទ្រនំខ្ពស់ និងប្រើរបស់របរទំនើបៗទៀតផង។ មិនតែប៉ុណ្ណោះ សូម្បីតែ រថយន្តស៊េរីទំនើបរបស់នាង ដែលបានទិញច្រើនខែ ក៏នាង មិនបានបង្ហាញ  ឬប្រាប់តម្លៃ ក្នុងបណ្តាញសង្គមអ្វីនោះដែរ។

ចំណុចនេះហើយ បានធ្វើឲ្យ ហ្វេន សរសើរពីចរិតរបស់ សូដា នីតា ដែលមិនចូលចិត្តសម្ញែងរបស់សម្ភារៈនិយមប៉ុន្មាន ព្រោះថា បើតារាខ្លះ ពួកគេ នឹងបង្ហោះ ឥតសំចៃដៃនោះឡើយ៕ 

សូដា នីតា
សូដា នីតា
សូដា នីតា
រថយន្តទំនើបរប​ស់នាង
សូដានីតា​ ជាមួយនឹង ថៅកែឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា