ជប៉ុន៖ ជាធម្មតា ការបង្ហូរទឹកភ្នែករបស់មនុស្សមិនថាប្រុសឬស្រី គឺជាសញ្ញានៃទុក្ខសោក ឬពិបាកចិត្តដោយប្រការណាមួយដូចជា បាត់បង់អ្នកជាទីស្រលាញ់ ឬស្នេហាជាដើម ប៉ុន្តែប្រទេសជប៉ុនបែរជាជំរុញឱ្យពលរដ្ឋរបស់ខ្លួនយំឱ្យបានច្រើនទៅវិញ។ តើគេចង់ឃើញប្រជាជនខ្លួនឯងជួបទុក្ខសោកណាស់ឬ? 

ប្រជាជនជប៉ុនយំព្រោះបាត់បង់គ្រួសារ

មិនដូច្នោះឡើយ! វប្បធម៌នៃការធ្វើការងារច្រើនម៉ោងរបស់ជប៉ុន អាចបង្កជាបញ្ហាស្មុគស្មាញខ្លាំងរហូតឈានដល់ការធ្វើអត្តឃាតទៀតផង។ ក្នុងនោះ ២០% នៃបុគ្គលិកនយោជិតជប៉ុនបានធ្វើការលើសកំណត់ជាង ៨០ ម៉ោង ជារៀងរាល់ខែ។

ជាងនេះទៅទៀត មានករណីស្លាប់រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដែលគេសង្ស័យថាបណ្តាលមកពីធ្វើការហួសកម្រិតជ្រុល និងស្ត្រេសខ្លាំងពេក  ជាក់ស្តែងក្នុងឆ្នាំ ២០១៥ មានអ្នកសម្លាប់ខ្លួនជាង ២,០០០ នាក់ព្រោះគិតមិនចេញរឿងការងារខ្លាំងពេក។

គេជឿថាការបង្ហូរទឹកភ្នែកអាចកាត់បន្ថយភាពណែនថប់ខួរក្បាល ហើយរំញោចប្រព័ន្ធសរសៃប្រសាទដែលជួយឱ្យមនុស្សមានអារម្មណ៍ស្ងប់ ដូច្នេះរដ្ឋាភិបាលជប៉ុនបានបញ្ជូនគ្រូៗជាច្រើនទៅផ្តល់ដំបូន្មាន និងបង្រៀនឱ្យសិស្សចេះយំ ដើម្បីបន្ធូរអារម្មណ៍ឱ្យបានម្តងក្នុងមួយសប្តាហ៍ តាមរយៈការទស្សនាភាពយន្តកម្សត់ៗ ស្តាប់ភ្លេងដែលធ្វើឱ្យរំជួលចិត្ត ឬសៀវភៅដែលបង្កប់មនោសញ្ចេតនាជ្រាលជ្រៅ ហើយបើយំកាន់តែច្រើនគឺកាន់តែល្អ។

គួរបញ្ជាក់ថា បញ្ហាស្ត្រេសជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះប្រព័ន្ធសុខភាពទូទាំងពិភពលោក។ ដោយឡែកនៅសហរដ្ឋអាមេរិក ការណាត់ជួបគ្រូពេទ្យពី ៧៥% ទៅ ៩០% ត្រូវបានធ្វើឡើងក្នុងបំណងត្អូញត្អែរពីបញ្ហាពាក់ព័ន្ធនឹងស្ត្រេសនេះឯង៕ 

បុគ្គលិកជប៉ុនស្ត្រេសនឹងការងារ
បុគ្គលិកជប៉ុនស្ត្រេសនឹងការងារ
បុគ្គលិកជប៉ុនស្ត្រេសនឹងការងារ
បុគ្គលិកជប៉ុនដួលសន្លប់ដោយធ្វើការជ្រុល
ប្រជាជនជប៉ុនយំ
ប្រជាជនជប៉ុនយំ
កូនក្មេងជប៉ុនយំ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]