មីយ៉ាន់ម៉ា៖ កាលពីយប់មិញនេះ កម្មវិធីលំដាប់ថ្នាក់អន្តជាតិ Miss Grand International ឆ្នាំ២០១៨ បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើបេក្ខនារី Clara Sosa មកពីប្រទេស Paraguay។

យ៉ាងណាមិញ បើងាកមកមើលបេក្ខនារីតំណាងប្រទេសកម្ពុជាវិញ សម្រាប់ កញ្ញា ឌី លីកា គឺពិតជាសោកស្តាយមែនទែន ដែលនាងមិនអាចទទួលជ័យលាភី ព្រោះថានាងបានព្យាយាមអស់ពីកម្លាំងកាយចិត្ត ក៏ប៉ុន្តែនៅតែមិនអាចដណ្តើមយកពានរង្វាន់ជ័យលាភីមកប្រទេសខ្លួនវិញបាន។

ក៏ប៉ុន្តែស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ មានរឿងដ៏គួរឲ្យរំភើបមួយ នៅលើបណ្តាញសង្គម នៅពេលដែលមានផេកហ្វេសប៊ុកមួយបានបង្ហោះថា កញ្ញា ឌី លីកា បានទទួលពានរង្វាន់មួយនៅក្នុងកម្មវិធី Miss Grand International ឆ្នាំ២០១៨ មានឈ្មោះថា Grand Pageant’s Choice Award (Unofficial Award) ដែលជាពានឈ្នះពីការបោះឆ្នោតដោយសំណាក់មហាជន នៅលើបណ្តាញសង្គមហ្វេសប៊ុកនិងអ៊ីនស្តារក្រាម។

ទោះជាយ៉ាងណាក្តី បើទោះជាពានរង្វាន់នេះ មិនបានចែកនៅលើឆាកម្សិលមិញក្តី ក៏ប៉ុន្តែទាំងនេះក៏ជាមោទនភាពមួយ ដែលបានដោយសារការខិតខំ Vote ពីប្រជាជនខ្មែរផងដែរ។

គួររម្លឹកដែរថា កាលពីឆ្នាំទៅមិញ កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខនារីតំណាងប្រទេសកម្ពុជា ក៏ទទួលបានពានរង្វាន់នេះដូចគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ឌី លីកា
ឌី លីកា ជាមួយពានរង្វាន់
ឌី លីកា ជាមួយពានរង្វាន់
ឌី លីកា ជាមួយពានរង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី លីកា