យោងតាមប្រភពព័ត៌មាន japandailypress របស់ប្រទេសជប៉ុន ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទូរស័ព្ទ smartphone របស់ជប៉ុន នឹងត្រូវដាក់បន្ថែមមុនងារសុវត្ថិភាពថ្មី ដែលអតិថិជនតែងតែទាមទារចង់បាន គឺការផ្តិតស្នាមមេដៃនៅលើទូរស័ព្ទ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Biometric–Security ដែលជាក្រុមហ៊ុនសុវត្ថិភាព ខាងផ្នែកជីវមាត្រ នៅក្នុងប្រទេស Sweden បានដាក់បង្ហាញនៅមុខងារថ្មី សំរាប់ការការពារសុវត្ថិភាព នៅក្នុងទូរស័ព្ទដៃ នៅក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ដោយប្រើការផ្តិតស្នាមមេដៃនៅលើទូរស័ព្ទ។ ការផ្តិតស្នាមមេដៃនៅក្នុងទូរស័ព្ទនេះ គឺវានឹងបន្ថែមសុវត្ថិភាព សំរាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទ smartphone ទាំងអស់ ហើយវានឹងការពារមិនឲ្យប្រព័ន្ធអ្វីមួយ ចូលមកក្នុងទូរស័ព្ទនេះ ដោយគ្មានការអនុញ្ញាតពីម្ចាស់ របស់ទូរស័ព្ទដៃនោះទេ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Kyocera , Panasonic, Sharp និងក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនទូរស័ព្ទធំបំផុត នៅក្នុងប្រទេសជប៉ុន។

យ៉ាងណាម៉ិញ ក្រុមហ៊ុន Apple ក៏កំពុងតែស្រវាចាប់យក ប្រព័ន្ធសុវត្ថិភាពដូចនឹងក្រុមហ៊ុនទូរស័ព្ទ smartphone របស់ប្រទេសជប៉ុនដែរ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធទូរស័ព្ទរបស់ខ្លួន ដែលត្រូវចំនាយទឹកប្រាក់ ៣៥០លានដុល្លារ ទៅឲ្យក្រុមហ៊ុន AuthenTec’s ដែលជាក្រុមហ៊ុន បង្កើត និងផ្តល់ប្រព័ន្ធសុវត្ថិភាព ដល់ទូរស័ព្ទដៃ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]