អាមេរិក៖ គំនូរដែលមានឈ្មោះថា Edmond de Belamy បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ក្នុងនាមស្នាដៃសិល្បៈបង្កើតដោយប្រព័ន្ធខួរក្បាលសិប្បនិម្មិត (A.I) ដែលត្រូវបានលក់ក្នុងតម្លៃខ្ពស់កប់ពពកនៅសាលដេញថ្លៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

គំនូរ Edmond de Belamy គូរដោយ A.I

ផ្ទាំងក្រណាត់ដែលត្រូវបានគូរគំនូររាងព្រាលៗ ដើម្បីយកមកប្រៀបផ្ទឹមគ្នាជាមួយគំនូរបុរាណៗ ត្រូវបានលក់នៅសាលដេញថ្លៃ Christie’s ក្រុងញូវយ៉ក ក្នុងតម្លៃ ៤៣២,៥០០ ដុល្លារ ដែលខ្ពស់ជាងការរំពឹងទុកថាលក់បានប្រមាណតែ ៧,០០០ ទៅ ១០,០០០ ដុល្លារប៉ុណ្ណោះ។

គំនូរ Edmond de Belamy ក្នុងសាលដេញថ្លៃ

គួរបញ្ជាក់ថា វាជាគំនូរមួយក្នុងចំណោមគំនូរទាំង១០ ដែលចុះហត្ថលេខាជាទម្រង់កូដ "min G max D x [log (D(x))] + z [log(1 -- D (G(z)))]" និងត្រូវបាននឹកប្រមើលដោយបុរសបីនាក់ ដែលចាប់អារម្មណ៍ខ្លាំងចំពោះសក្តានុពលផ្នែកសិល្បៈរបស់ខួរក្បាលសិប្បនិម្មិត ហើយពួកគេបានបង្កើតក្រុមមួយឈ្មោះ Obvious។ អ្នកទាំងបីនោះមានឈ្មោះថា Pierre Fautrel, Hugo Caselles-Dupré និង Gauthier Vernier៕

គំនូរមួយផ្សេងទៀត ដែលគូរដោយ A.I

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]