(កណ្ដាល)៖ ដោយអនុវត្តតាមយុទ្ធនាការ១០០ថ្ងៃ របស់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរនឹងចាប់ផ្ដើមពង្រីកចញ្ចើមផ្លូវ រហូតដល់១៥ម៉ែត្រ ពីអ័ក្សផ្លូវនីមួយៗ។

សេចក្ដីជូនដំណឹងរបស់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ក៏បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅឋាន ឬបាននឹងកំពុងសាងសង់តូបអាជីវកម្មផ្សេងៗ នៅតាមផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ១៤,​ ផ្លូវជាតិលេខ២០បេ, ផ្លូវជាតិលេខ២១,​ ផ្លូវជាតិលេខ២១អា, ផ្លូវជាតិលេខ២១បេ,​ ផ្លូវជាតិលេខ៣៤,​ ផ្លូវជាតិលេខ១១០ និងផ្លូវជាតិលេខ១៥១អា ត្រូវរំលិកថយក្រោយយ៉ាងតិចឲ្យបាន១៥ម៉ែត្រពីអ័ក្សផ្លូវ។

តាមរយៈសេចក្ដីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សង្ឃឹមយ៉ាងជឿជាក់ថា ប្រជាពលរដ្ឋដែលមានលំនៅឋាន និងក្បាលដីជាប់ផ្លូវជាតិខាងលើ ជួយចូលរួមសហការអនុវត្ត សម្រាប់ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមានទាំងស្រុងនៅខាងក្រោមនេះ៖

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]