បរទេស៖ ខែ្សប្រយុទ្ធ Alexis Sanchez សង្ឃឹមថា ខ្លួននឹងអាចរកទ្រនំថ្មីឃើញនៅខែមករាខាងមុខនេះ ខណៈក្លិបអ្នកមាន Paris Saint-Germain កំពុងចាប់អារម្មណ៍លើរូបគេផងដែរ។ 

Alexis Sanchez

ខែ្សប្រយុទ្ធជម្រើសជាតិឈីលីនេះ បានបង្ហាញទម្រង់មិនល្អនោះទេឲ្យក្រុមបិសាចក្រហម Manchester United ចាប់តាំងពីផ្ទេរពីក្រុមកាំភ្លើងធំ Arsenal កាលពីខែមករា កន្លងទៅ ដោយគិតតាំងពីចូលលេងគ្រប់កម្មវិធីមក Sanchez ស៊ុតបញ្ចូលទីបានត្រឹមតែ៥គ្រាប់ប៉ុណ្ណោះឲ្យក្លិបដែលមានមូលដ្ឋានក្នុងទីក្រុង Manchester។ 

ក្រោយពីធ្លាក់ចុះនូវទម្រង់លេងរបស់ខ្លួនយ៉ាងខ្លាំងនោះ ក្លិបយក្សរបស់បារាំង PSG កំពុងសម្លឹងមើលអំពីលទ្ធភាពដែលអាចនាំរូបគេមកលេងនៅទឹកដីបារាំង ខណៈដែលពួកគេបានធើ្វដូចគ្នាកាលពីឆ្នាំ២០១៥ ពោលគឺនៅពេលដែល Angle Dimaria ធ្លាក់ទម្រង់លេងនៅ Man Utd ហើយពួកគេក៏បានទិញយកខែ្សបម្រើស្លាបនោះទៅលេងមកទល់សព្វថៃ្ង។

សូមបញ្ជាក់ថា នៅក្នុងរដូវកាលនេះ Sanchez បានលេងក្នុងជម្រើសដំបូងត្រឹម៤ប្រកួតប៉ុណ្ណោះ ដោយក្នុងនោះមាន១ប្រកួតសម្រាប់ពានរង្វាន់ Champions League គ្រាដែល Man Utd បានត្រឹមស្មើ ០-០ ទល់ Valencia៕ 

Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]