ភ្នំពេញ៖ សំបុត្រការប្រកួតបើកឆាករវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងពានរង្វាន់ AFF Suzuki Cup ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធើ្វការប្រកាសឲ្យដាក់លក់នៅថៃ្ងទី២៩ ខាងមុខនេះ។ 

សំបុត្រការប្រកួត

ក្រុមគោរព្រៃ នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងការប្រកួតបើកឆាកសន្សំពិន្ទុសម្រាប់ពូល A នៃពានរង្វាន់ធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ នៅថៃ្ងទី៨ ខែវិច្ឆិកា ខាងមុខនេះ ខណៈក្រុមទាំង២ ក៏ទើបនឹងបានជួបគ្នាថ្មីៗនេះដែរក្នុងការប្រកួតមិត្ដភាពអន្ដរជាតិ ដែលពេលនោះម៉ាឡេស៊ី យកឈ្នះ ៣-១ ខណៈការប្រកួតនោះគឺជាការប្រកួតដំបូង ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Keisuke Honda។ 

ក្រុមកម្ពុជា កាលប៉ះសិង្ហបុរី

យ៉ាងណាមិញ កាលពីព្រឹកមិញនេះក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់សហព័ន្ធ ហៅកាត់ថា FFC បានធើ្វការជូនដំណឹងអំពីការលក់សំបុត្រសម្រាប់ការប្រកួតខាងលើ ខណៈសំបុត្រនឹងចាប់ផ្តើមលក់នៅថ្ងៃ ២៩/១០/២០១៨ ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាចនៅពហុកីឡដ្ឋានជាតិ សម្រាប់ការប្រកួត AFF Suzuki Cup ២០១៨ នៅថៃ្ងទី៨ ខែ១១ ឆ្នាំ២០១៨ វេលាម៉ោង ៦:៣០នាទីល្ងាច។

សំបុត្របានធើ្វការបែកចែកចេញជា២ប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទកៅអីជ័រដែលមានតម្លៃ ១,២០០០៛ ខណៈប្រភេទទី២ គឺមានតម្លៃ ៦,០០០៛៕  

កម្ពុជា Vs ម៉ាឡេស៊ី ពាន Suzuki Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]