ថៃ៖ យើងដឹងហើយថាប្រទេសថៃមានដែនដីជាប់កម្ពុជា ហើយក៏ជាប្រទេសដែលមានភាពជឿនលឿនមួយក្នុងតំបន់អាស៊ី។

ថ្មីៗនេះ ក្រុមហ៊ុន Apple បានសាងសង់ហាងលក់ផលិតផលដ៏ធំរបស់ខ្លួននៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយពួកគេគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០១៨ មានទីតាំងនៅផ្សារ ICONSIAM ប្រទេសថៃ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុនអេផលផ្ទាល់បានបង្ហាញបន្ថែមថា បុគ្គលិកនិងអ្នកជំនាញដែលប្រចាំការនៅក្នុងហាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្រួលដល់អ្នកប្រើប្រាស់នូវរាល់ចម្ងល់ផ្សេងៗទាក់ទងទៅនឹងសេវាកម្មនិងផលិតផលរបស់អេផល។ ក្រៅពីការលក់ផលិតផលរបស់ប៊្រេនអេផល ហាងដ៏ធំមួយនេះក៏មានប្រព័ន្ធវៃឆ្លាត Genius Bar សម្រាប់ជួយសម្រួលដល់បញ្ហាផ្សេងៗ របស់អតិថិជនទាក់ទងនឹងបញ្ហាសេវាកម្មក៏ដូចជាកម្មវិធីផងដែរ៕

ខាងក្រោមនេះគឺជារូបភាពបង្ហាញពីទិដ្ឋភាពនិងរូបរាងរបស់ហាងអេផលក្នុងស្រុកថៃ៖

រូបរាងរបស់ហាងអេផលក្នុងស្រុកថៃ
រូបរាងរបស់ហាងអេផលក្នុងស្រុកថៃ
រូបរាងរបស់ហាងអេផលក្នុងស្រុកថៃ
រូបរាងរបស់ហាងអេផលក្នុងស្រុកថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]