អង់គ្លេស៖ ខ្សែបម្រើ Ruben Loftus-Cheek របស់ក្រុមតោខៀវ Chelsea បានស៊ុតបាល់បញ្ចូលទីដល់ទៅ ៣គ្រាប់ម្នាក់ឯងសម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌ Europa Leage ជាមួយក្រុម BATE Borisov កាលពីយប់មិញនេះ។

ក្រុមតោខៀវ Chelsea

ឆ្លងតាមការស៊ុតបានសម្រេចដល់ទៅ ៣គ្រាប់របស់អតីតខ្សែបម្រើក្រុម Crystal Palace នេះដែរគឺគ្រប់គ្រាន់នឹងអាចជួយឲ្យក្រុមតោខៀវអង់គ្លេសមួយនេះ បន្តឈរនៅលើកំពូលតារាងប្រចាំពូល L សម្រាប់ក្របខណ្ឌ Europa Leage ជាបន្ត។

យ៉ាងណាមិញ នៅក្នុងតង់ទី ១យើងឃើញថាក្រុមម្ចាស់ផ្ទះបានធ្វើការវាយសម្រុកទៅលើក្រុមភ្ញៀវ BATE យ៉ាងខ្លាំងរហូតដល់ពួកគេអាចធ្វើបានសម្រេចដល់ទៅ ២គ្រាប់នៅតង់ទី ១ដោយកីឡាករ Ruben Loftus-Cheek នៅនាទីទី ២ និងនាទីទី ៨។

ចូលដល់តង់ទី ២ក្រុមម្ចាស់ផ្ទះនៅតែមានឱកាសស៊ុតជាបន្តបន្ទាប់ ហើយពួកគេបានបន្ថែម ១គ្រាប់ទៀតដោយខ្សែបម្រើ Ruben Loftus-Cheek ដដែលនៅនាទីទី ៥៣ ប៉ុន្តែក្រុមភ្ញៀវបានវាយបកយក ១គ្រាប់មកវិញនៅនាទីទី ៧៩ដោយកីឡាករ Alexei Rios ហើយលទ្ធផល ៣-១នេះដែរបានរក្សារហូតដល់បញ្ចប់ការប្រកួត។

Ruben Loftus-Cheek
Ruben Loftus-Cheek

ដូច្នេះ ៣គ្រាប់របស់ក្រុម Chelsea ដែលធ្វើបានដោយខ្សែបម្រើ Ruben Loftus-Cheek តែម្នាក់ឯងនេះ បានធ្វើឲ្យរូបគេក្លាយទៅជាកីឡាករអង់គ្លេសមួយរូបទៀត ដែលអាចស៊ុតបញ្ចូលទីបាន ៣គ្រាប់ម្នាក់ឯង បន្ទាប់ពីខ្សែប្រយុទ្ធ Harry Kane ដែលធ្លាប់ធ្វើបានសម្រេចកាលពីក្រុម Spurs របស់គេ យកឈ្នះទៅលើក្រុម Asteras Tripolis កាលពីឆ្នាំ ២០១៤ កន្លងទៅ៕

Ruben Loftus-Cheek

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]