ភ្នំពេញ៖ កម្មវិធី Viber ពិតជាកម្មវិធីទូរស័ព្ទដៃអន្តរជាតិមួយ។ អ្នកអាចផ្ញើសារសន្ទនាជាមួយមិត្តភក្តិពីគ្រប់ទីកន្លែងក្នុងពិភពលោក ឬតាមដានអំពីសហគមន៍ (Community) ផ្សេងៗពីប្រទេសនានា និងក្នុងភាសាស្ទើរតែទាំងអស់។ ប៉ុន្តែវាបានភ្ជាប់មកជាមួយនូវបញ្ហាថ្មីមួយ តើអ្នកអាចយល់យ៉ាងដូចម្តេចនៅពេលដែលពួកគេសរសេរក្នុងភាសាផ្សេងខុសពីភាសាជាតិរបស់អ្នក?

កាលពីមុន នៅពេលដែលអ្នកទទួលបានសារមួយក្នុងភាសាមួយ ដែលអ្នកមិនយល់ អ្នកត្រូវចម្លងវា រួចបើកកម្មវិធី ឬសេវាកម្មបកប្រែ ដាក់វាចូលទៅក្នុងកម្មវិធី អានសារដែលបានបកប្រែរួច ហើយត្រឡប់ទៅកាន់កន្លែងផ្ញើសារដើម្បីធ្វើការឆ្លើយតប។ ទាំងអស់នេះតម្រូវឲ្យអ្នកឆ្លងកាត់ដំណាក់កាលជាច្រើនដើម្បីយល់អំពីអត្ថន័យខ្លឹមសាររបស់សារមួយ ចំណែកឯកិច្ចសន្ទនាប្រហែលទៅមុនហួសទៅហើយ ធ្វើឲ្យអ្នកខកខានឱកាសក្នុងការចូលរួម។

បកប្រែសារសន្ទនារបស់អ្នកភ្លាមៗ

ដើម្បីធ្វើឲ្យការសន្ទនា (ក្នុងភាសាណាមួយក៏ដោយ) មានភាពងាយស្រួល និងរលូន កម្មវិធី Viber សូមណែនាំមុខងារបកប្រែសារសន្ទនាក្នុងពេលកំពុងឆ្លើយឆ្លងភ្លាមៗ!

ចាប់ពីថ្ងៃនេះទៅ អ្នកអាចបកប្រែសារ ដែលអ្នកទទួលបានក្នុងកិច្ចសន្ទនាក្នុងកម្មវិធី Viber ទៅជាភាសាជាតិរបស់អ្នក ឬជាភាសាណាមួយដែលអ្នកចង់បាន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចុចលើសារសន្ទនាឲ្យយូរបន្តិច ជ្រើសយកបកប្រែ នោះសារសន្ទនាដែលត្រូវបានបកប្រែនឹងចេញភ្លាមៗនៅខាងក្រោមសារសន្ទនាដើម។ ដូច្នេះ ឥឡូវនេះអ្នកនឹងអាចតាមទាន់កិច្ចសន្ទនាទាំងអស់ភ្លាមៗក្នុងភាសាណាមួយក៏ដោយ។

បកប្រែសារសន្ទនាជាមួយ Viber

សារសន្ទនាទាំងឡាយនឹងបកប្រែដោយស្វ័យប្រវត្តិ ទៅក្នុងភាសាដែលកម្មវិធី Viber របស់អ្នកបានកំណត់។ ប្រសិនបើអ្នកចង់ឃើញសារសន្ទនាក្នុងភាសាមួយផ្សេងទៀត អ្នកអាចផ្លាស់ប្តូរវាបានយ៉ាងងាយពីសារសន្ទនា។ ចុចលើសារសន្ទនាឲ្យយូរបន្តិច ចុចយកភាសា (Language) ហើយជ្រើសរើសភាសាដែលអ្នកចង់បាន រួចចុច បញ្ចប់ (Done)។ ផ្លាស់ប្តូរភាសាបកប្រែដោយរបៀបនេះនៅពេលណាក៏បាន ឬផ្លាស់ប្តូរវាក្នុងកន្លែងកំណត់មុខងារទូរស័ព្ទ (Setting) ដើម្បីប្តូរភាសាបកប្រែដើម។

តាមដានសហគមន៍ (Community) កាន់តែច្រើនជាមួយមុខងារបកប្រែ

ឧទាហរណ៍ថា អ្នកជាអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ FC Barcelona ពីប្រទេសជប៉ុន ហើយអ្នកចង់តាមដានក្រុមសន្ទនាផ្លូវការរបស់ FC Barcelona ឬក្រុមអ្នកគាំទ្រណាមួយ និងអានកិច្ចសន្ទនាទាំងឡាយក្នុងភាសារបស់អ្នក។ ឥឡូវនេះអ្នកអាចធ្វើវាបានហើយ។ ចូលរួមក្នុងសហគមន៏ (Community) ឬតាមដានកិច្ចសន្ទនាសាធារណៈ (Public Chat) ហើយចុចលើសារសន្ទនាណាមួយដើម្បីបកប្រែវា នោះអ្នកនឹងក្លាយជាផ្នែកមួយនៃកិច្ចសន្ទនានោះ។

បកប្រែសារសន្ទនាជាមួយ Viber

ការបកប្រែនៅលើកម្មវិធី Viber ពឹងផ្អែកទៅលើ Google Translate

មុខងារមួយនេះអាចប្រើប្រាស់បានទូទាំងពិភពលោកសម្រាប់អ្នកប្រើប្រាស់ Viber នៅលើទូរស័ព្ទដៃប្រភេទ Android ដែលបានធ្វើបច្ចុប្បន្នភាពថ្មីបំផុតនៅក្នុង Play Store រីឯអ្នកប្រើប្រាស់ iPhone នឹងអាចប្រើប្រាស់បានក្នុងពេលឆាប់ៗនេះ។

ភាសាលែងជាឧបសគ្គទៀតហើយ។

ចាប់ផ្តើមសន្ទនាក្នុងថ្ងៃនេះ: https://vb.me/4cf922 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]